កម្ពុជាអស្ចារមែន!! មកមើលទិដ្ឋភាព Cambodia Town ទីក្រុងតូចមួយរបស់កម្ពុជា នៅទឹកដីសហរដ្ឋអាមេរិក….

Cambodia Town ជាទីក្រុង ឬអាចនិយាយបានជាទីប្រជុំជនមួយរបស់បងប្អូនកម្ពុជាយើង នៅឯទឹកដីសហរដ្ឋអាមេរិក ស្ថិតនៅភាគខាងកើតនៃឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ។ មានបងប្អូនប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅឡុងប៊ិច ហើយទីក្រុងមួយនេះប្រៀបបានជាទីកន្លែងមួយសម្រាប់បងប្អូនខ្មែរនៅទីនោះ បានឃើញនូវរូបភាព ការតុបតែងមួយចំនួនបង្ហាញអំពីវប្បធម៌ខ្មែរដ៏ល្អផូរផង់ បើទោះបីជាពួកគាត់រស់នៅឃ្លាតឆ្ងាយមាតុភូមិយ៉ាងណាក៏នៅតែថែរក្សាបាននូវអត្តសញ្ញាណជាតិខ្លួន ។

Cambodia Town (ត្រូវបានគេស្គាល់ផងដែរថាជា Little Phnom Penh ឬ Little Cambodia) ជាឈ្មោះផ្លូវការសម្រាប់ច្រករបៀងអាជីវកម្មដែលមានប្រវែងប្រហែលជាងមួយគីឡូម៉ែត្រ តាមបណ្តោយផ្លូវ Anaheim Street រវាង Atlantic និង Junipero នៅខាងកើតនៃឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ។

តំបន់នេះមានភោជនីយដ្ឋានខ្មែរ ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអលង្ការ និងហាងដូណាត់ក៏ដូចជាព្រះវិហារ ប្រាសាទ និង មជ្ឈមណ្ឌលសេវាកម្មសម្រាប់ជនជាតិអាមេរិកាំង។ ក្រៅពីនេះមានអាជីវកម្មជាច្រើនទៀតនៅក្នុងតំបន់នេះដូចជាហាងជួសជុលរថយន្តដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរយើង ៕

. . . 720w, http://www.cambodiawikinews.com/wp-content/uploads/2020/07/14-49-225x300.jpg 225w" sizes="(max-width: 720px) 100vw, 720px" />

Leave a Reply