Woo ចង់សាកអារម្មណ៍ប្លែកអាចសាកបានកំពុងពេញនិយមណាស់! សម្រូតខ្លួន​តាមខ្សែពួរ នៅថ្មលយ នៅតំបន់កំសាន្ត…

ថ្មលយ គឺជាគោលដៅទេសចរណ៍ថ្មីមួយ នៃឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈគិរីរម្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីមកកម្សាន្តនៅទីនេះ អ្នកទេសចរ​ត្រូវធ្វើដំណើរ​ចេញពីរង្វង់មូលនាគព័ន្ធ ឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាតជាច្រើនហិចតា ដោយចំណាយពេលប្រមាណ ២០នាទីតែប៉ុណ្ណោះ។

ស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃឧទ្យានជាតិដែលបង្កើតឡើងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្មលយទើបតែត្រូវបានភ្ញៀវទេសចរ​មកទស្សនាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទីនេះក៏ជាទីតាំងដ៏ល្អក្នុងការបោះតង់ សម្រាកកម្សាន្តបានផងដែរ។

នៅលើថ្មលយ អ្នកទេសចរ​អាចឈរ​ថតរូបលេងកម្សាន្ត ជាមួយទេសភាពធម្មជាតិដែលក្រាលគ្របលើចុងប្រឹក្សាដ៏ខៀវស្រងាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងអាចមើលឃើញទិដ្ឋភាពនៃជ្រលងដងភ្នំជាច្រើន តម្រៀបគ្នាយ៉ាងស្រស់ត្រកាល។

មិនត្រឹមតែជាទីតាំងអំណោយផលល្អនៃទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ទីនេះក៏ល្អបំផុតសម្រាប់កីឡាចុះខ្សែពួរផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីលេងកីឡានេះ អ្នកជំនាញនឹងណែនាំពីការប្រើប្រាស់ឧបករណ៍សុវត្ថិភាព

បន្ទាប់មកត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងជាមុនសិន។ សម្រូតខ្លួនបន្តិចម្ដងៗ ចុះទៅកាន់ដងជ្រុះជម្រៅ ៦០ម៉ែត្រ ថ្វីត្បិតតែព្រឺព្រួចបន្តិចមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយើងនឹងទទួលបានអាមរ្មណ៍ថ្មីប្លែក ខុសពីអ្វីដែលយើងគ្រាន់តែឃើញនឹងភ្នែក។

កីឡាចុះខ្សែពួរនេះ មិនត្រឹមតែធ្វើឲ្យយើងបានភ្លក់រសជាតិថ្មីនៃដំណើរកម្សាន្តបែបផ្សេងព្រេងប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ថ្មីសម្រាប់ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឲ្យមានភាពក្លាហាន និងជំនះរាល់ឧបសគ្គដើម្បីបានទៅដល់គោលដៅ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូពីកម្មវិធី “ផ្លូវទៅស្រុក វគ្គ៣” ខាងក្រោមនេះ៖


ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូពីកម្មវិធី “ផ្លូវទៅស្រុក វគ្គ៣” ខាងក្រោមនេះ៖

Leave a Reply