បែកធ្លាយតម្លៃហើយ! មិនធម្មតាតម្លៃតារាបីដួងនេះ ច្រៀងក្នុងមួយកម្មវិធី​ ស៊ីថ្លៃរហូតដល់…..

បើ​តាម​ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​តន្ត្រី​​មួយចំនួន​បាន​ឲ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន​នេះ​តារាចម្រៀង​ស្រី​​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​​គេ​គឺ​អ្នកនាង ឱក សុគន្ធកញ្ញា ​ឈរ​នៅ​លំដាប់​លេខ​១។ បន្ទាប់​ពី​នោះ​គឺ​ មាស សុខសោភា និងពេជ្រ សោភា។

១. តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញ​ច្រៀង​ក្នុង​មួយ​កម្មវិធី​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​ ៣៥០០ ទៅ​៥០០០ ដុល្លារ​ទៅ​តាម​ទីតាំង​ជិត​ឬ ឆ្ងាយ​​ទាំង​អស់​នេះ​រាប់​បញ្ចូល​​ថ្លៃ​អ្នក​រាំ​ផងដែរ។ រីឯ​​ការច្រៀងក្នុងកម្មវីធីមង្គលការ​ចន្លោះ​ពី​ ២៥០០ដុល្លារ ទៅ៣០០០ដុល្លារ ។ បើគិតជាតំលៃនេះគឺសក្ដិសមនឹងកេរ្តិ៍ឈ្មោះជាតារាចម្រៀងជួរមុខលំដាប់ប្រទេស​កម្ពុជា។​


២. តារាចម្រៀង មាស សុខសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញ​ច្រៀង​មួយ​កម្មវិធី​ទទួល​បាន​តម្លៃខ្លួន​ចន្លោះ​ពី​ ៣០០០ ទៅ ៣៥០០ ដុល្លារ​ទៅ​តាម​ទីតាំង​ជិត​ឬឆ្ងាយ ។ ចំពោះ​កម្មវិធី​ខ្លះ​មាន​ការ​យោគយល់​គ្នា​ដោយ​សារ​តែ​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​រាប់​ឆ្នាំ​​តម្លៃ​ខ្លួន​អាច​ចុះក្រោម​តិច​តួច​ត្រឹម​ ២៥០០ ដុល្លារ​។


៣. តារាចម្រៀង ពេជ្រ សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិញ​មិន​ខុស​ពី​ មាស សុខសោភា ឡើយ​ដោយ​ក្នុង​មួយ​កម្មវិធី​នាង ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី ៣០០០ ទៅ ៣៥០០ ដុល្លារ​អាស្រ័យ​ទៅ​តាម​ទីតាំង​ជិត​ឬ​ឆ្ងាយ​កម្មវិធី​តូច​ឬធំ​តែ​ប៉ុណ្ណោះ។ មាន​កម្មវិធី​ខ្លះ​ដោយ​សារ​តែ​ការ​ស្រឡាញ់​រាប់​អាន​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​សល់​ត្រឹម​២៥០០ ដុល្លារ​ក៏​មាន​ដែរ៕

Leave a Reply