មើលរូបថតនេះបានដឹងថា ប្ដីប្រពន្ធតារាថៃ Lydia កម្ពស់ខុសគ្នាដូចឪ-កូន…

គេថាស្នេហ៍ពិតមិនគិតលើអាយុ មានប្រាក់ ពណ៌សម្បុរ ហើយរឹតតែមិនគិតលើកម្ពស់ថែមទៀត ជាក់ស្ដែងតារាចម្រៀងស្រីថៃដ៏ល្បីល្បាញគឺនាង Lydia Sarunrat និង ស្វាមីសំណព្វចិត្ត គឺពិធីករ Matthew Deane រៀបការក្លាយជាប្ដី-ប្រពន្ធ រស់នៅស្រឡាញ់គ្នាយ៉ាងមានសុភមង្គល ។


កន្លងមកទស្សនិកជនភាគច្រើនបានដឹងត្រឹមថា ពិធីករ Matthew មានកម្ពស់ខ្ពស់ដូចតារាម៉ូដែលប៉ុណ្ណោះ ដោយឡែកស្រាប់តែថ្មីៗនេះតារាស្រី Lydia បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនី IG ដែលនាងបានឈរទន្ទឹមនឹងស្វាមី ទើបធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ឃើញថា កម្ពស់កម្ពរអ្នកទាំងពីរខុសគ្នាប្រៀបដូចឪពុកកូន ។


ជាការពិត អ្នកម៉ាក់កូនពីរ Lydia មានកម្ពស់ត្រឹមតែ ១.៦០ ម៉ែត្រ ចំណែកស្វាមីនាងវិញមានកម្ពស់ដល់ទៅ . . . . . . ១.៨១ ម៉ែត្រឯណោះ ហេតុដូច្នេះហើយទើបពេលឈរក្បែរគ្នា Lydia ខ្ពស់ត្រឹមស្មាស្វាមីប៉ុណ្ណោះ ៕

Leave a Reply