កញ្ញា ហេង សុជាតា គឺជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេមើលឃើញថាមានសម្រស់ស្រស់សោភា គួរឲ្យបេតី ហើយជាមួយគ្នានាង ក៏ពេញនិយមសម្រាប់ការងារថតស្ប៉តពាណិជ្ជកម្មនានាដែរ។
ស្រីស្អាតមកពីខេត្តពោធិ៍សាត់គឺកញ្ញា ហេង សុជាតា បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនក្នុងការថតស្ប៉តផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនឯកជនបានចំនួនជាង១០ស្ប៉តមកហើយ ក្រៅពីការងារជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកគឺអាកាសចរណ៍ Cambodia Angkor Air អស់រយៈពេលប្រមាណ ៦ឆ្នាំមកហើយនោះ។
រីឯការថតភាពយន្តត្រូវការពេលវេលាច្រើនដូច្នេះមិនសូវមានពេលថតទេព្រោះជាប់នឹងការងារជើងមិនជាប់ដី ជួនហោះទៅប្រទេសនេះ ជួនទៅប្រទេសនោះ។ ដូច្នេះហើយ នាងពិតជាមិនអាចលៃពេលសម្រាប់ផលិតកម្មនានានោះឡើយ។
ក្នុងរយៈពេលទំនេរនេះ គេឃើញនារី បង្ហោះរូបរបស់ខ្លួនស្អាតៗយ៉ាងច្រើន ពិសេសគឺឈុតពណ៌ខ្លាញ់ក្ដាម វាលផ្នែកដើមទ្រូង ធ្វើឲ្យនាងមើលទៅពិតជាមានមន្តស្នេហ៍ខ្លាំង៕ តោះ…ទស្សនាសម្រស់ដ៏ស្រស់សោភារបស់នារីអាកាសចរណ៍កម្ពុជាយើង!