អ្នកណាមិនលង់ បើ អូនម៉ី ធ្វើខ្លួនស្អាតប្លែក យ៉ាងហ្នឹង….

ភ្នំពេញ៖ កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ជាតារាសម្ដែងស្រី ដែលទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពផ្នែកសម្ដែង និងរូបសម្រស់ស្រស់ស្អាតផូរផង់របស់នាង ដោយបច្ចុប្បន្ន តារាស្រីរូបនេះហាក់ជាឃ្លាតឆ្ងាយពីវិស័យសិល្បៈមួយរយៈធំ ហើយងាកទៅចាប់បើកជំនួញផ្ទាល់ខ្លួនផងដែរ។

ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ក៏តែងតែបង្ហោះរូបភាពបង្ហាញពិជីវិតឯកជន និងបង្អួតពីរូបសម្ផស្សខ្លួនជានិច្ច មិនតែប៉ុណ្ណោះ អូនម៉ី ក៏ជាតារាស្រីដែលនិយមស្លៀកពាក់ស៊ិចស៊ីបញ្ចេញរាង និងដើមទ្រូងដ៏ទ្រលុកទ្រលន់គួរឲ្យទាក់ទាញ ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងស្ទើរតែគ្រប់ពេលតែម្ដង។

ជាក់ស្ដែង តារាស្រីវ័យក្មេងរូបនេះ យើងសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ សម្រស់តារាស្រីរូបនេះកាន់តេស្រស់ស្អាតប្លែកជាងមុន ជាពិសេស រូបភាពថ្មីប៉ុន្មានសន្លឹកនេះ នាងកាន់តែស្រស់សោភាបែបស្រទន់មានមន្តស្នហេ៍ ពេលតុបតែងមុខ និងលេងស្ទាយ៍បែបសុភាពលាយភាពស៊ិចស៊ីយ៉ាងដូច្នេះ។

ក្នុងនោះដែរ រូបភាពថ្មីនេះ បង្ហាញឲ្យឃើញថា នាងកាន់តែសម្រស់របស់នាងកាន់តែលេចធ្លោ ទាំងទឹកមុខ និងកែវភ្នែកស្រស់ស្អាតតែម្ដង ធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើរគ្រប់គ្នា៕ប្រភពរូបភាព៖ Seyha Aum Make សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply