អ្នកណាខ្លះចង់បាន! បើកបង្ហាញចិញ្ចៀនពេជ្រតំលៃជិត២លានដុល្លា របស់ថៅកែស្រី ទ្រី ដាណា ឃើញភ្លាមដឹងតែចង់បានម្មងស្អាតម្លឹងៗ

មហាជនជាចច្រើនជាពិសេស អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។


មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្ម ភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។


ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ លោកស្រីបានបង្ហាញជញ្ចៀនពេជ្រ ដ៏ស្រស់ស្អាតចំនួន២វង់ ដែលមានតម្លៃ អាចទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយបាន គឺមានតម្លៃ 1,169,318 $។


ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងចូល comm ent ថា ៖ ស្អាត​ទាំង​រូប​ស្អាត​ទាំង​ចិត្ត​, បានមើលតាមទូរស័ព្ទក៏សប្បាយតាមប្អូនដែរ, ជូនពរបង មានអតិថិជនកាន់តែច្រើន, ជញ្ចៀនពីរវង់នេះ ស្អាតខ្លាំងណាស់ ចែ, អោយតែបងដាណាឡាយប្អូនស៊ែររហូតព្រោះបងចិត្តបុណ្យ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ៖


សូមទស្សនាវីដេអូខាងក្រោម ៖

Leave a Reply