អ្នកណាមិនអៀន! ថៃ អតិជាតិបុត្រ លេងស្វីតដាក់ ដួង ម៉ានិច លើឆាកអ៊ីចឹង ដូចគូស្នេហ៍ពិត

កាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងៗសាជាថ្មីម្តងទៀតហើយ រវាងតារាសម្តែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ។ កាលពីលើកមុនតារាសម្តែង និង តារាចម្រៀងរូបនេះធ្លាប់បដិសេធម្តងហើយពីទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែលើកនេះមហាជន និង អ្នកគាំទ្របានលើកឡើងថា «ម្តងនេះអាចនឹងជាការពិត» ។

យ៉ាងណាមិញ ទោះជាមិនទាន់ច្បាស់ពីភាពស្និទ្ធស្នាលនៅក្នុងពេលនេះថា ស្ថិតក្នុងសម្ពន្ធភាពអ្វីក៏ដោយ តែតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ បានធ្វើឲ្យមហាជន អ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនអៀនខ្លួនជំនួសតារាសម្តែង ដួង ម៉ានិច បន្ទាប់ពីតារាចម្រៀងរូបនោះបានបង្ហាញកាយវិការយ៉ាងស្វីតដាក់នាងនៅលើឆាក

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃការនាំចូលផលិតផលថែរសម្រស់របស់តារាសម្តែង ដួង ម៉ានិច កាលពីល្ងាចថ្ងៃទី ១៤ កក្កដា កន្លងទៅនេះ ។

នៅក្នុងនោះ តារាចម្រៀងវ័យក្មេងរូបនេះបានឡើងបកស្រាយបទចម្រៀងមានចំណងជើងថា «Friend Zone» នៅចុងកម្មវិធីស្រាប់តែលោកបានចាប់ដៃ ដួង ម៉ានិច មកកាន់ឆាកតន្ត្រីជាមួយគ្នាព្រមទាំងច្រៀងផ្តោះផ្តងមើលទៅហាក់ដូចជាគូស្នេហ៍ពិតប្រាកដមែន ។

ម្យ៉ាងវិញទៀត តារាវ័យក្មេងរូបនេះបានចាប់ដៃ ដួង ម៉ានិច ថើបនៅមុខមហាជនជាច្រើនផងដែរ ។ តើមិត្តភាពរបស់អ្នកទាំងពីរលើសពីមិត្ តឬយ៉ាងណា? ចាំតាមដានបន្តទាំងអស់គ្នានៅពេលក្រោយទៀត!

Leave a Reply