មិត្តភាពរាប់ឆ្នាំហើយ!! សុគន្ធ នីសា បញ្ចេញរូបថតឡើងស្និទ្ធជាមួយ ណុប បាយ៉ារិទ្ធ ឥតខ្វល់រឿងមានប្តីសី

អាចចាត់ទុកជារៀមច្បងក្នុងវិស័យសិល្បៈ ជាពិសេសនៅក្នុងផលិតកម្មរស្មីហង្សមាស តារាចម្រៀង ណុប បាយ៉ារិទ្ធ ហាក់ត្រូវបានតារាចម្រៀងជួរមុខនារីៗក្នុងផលិតកម្មរួមគ្នាតែងតែគោរព និង លើកយកមកសរសើរ ។ ក្នុងនោះសូម្បីតែតារាស្រីៗដែលរៀបការរួចហើយ ក៏លើកយករឿងរបស់ ណុប បាយ៉ារិទ្ធ យកមកនិយាយមិនដាច់ពីមាត់ដែរ ។

កាលពីថ្ងៃកំណើតរបស់លោក ណុប បាយ៉ារិទ្ធ កាលពីខែមិថុនាកន្លងទៅ តារាចម្រៀង ឱក សុគន្ធកញ្ញា ធ្លាប់បានបង្ហើបប្រាប់ថា «នាងក៏ធ្លាប់ Crush តារាចម្រៀងរៀមច្បងនេះដែរ» ។ ដោយឡែកថ្មីៗនេះស្រាប់តែតារាចម្រៀងមានប្រជាប្រិយមួយរូបទៀតអ្នកនាង សុគន្ធ នីសា ស្រាប់តែបង្ហោះរូបភាពយ៉ាងស្និទ្ធស្នាលនៅលើគណនី fb របស់នាងជាមួយតារាចម្រៀងប្រុសរូបសង្ហានេះថែមទៀត ។

នៅក្នុងរូបភាពជាច្រើនសន្លឹកនោះ ត្រូវបានថតនៅលើទឹកដីខេត្តកំពតដែលការពិតអ្នកទាំងពីរបានចូលរួមសម្តែង MV ថ្មីជាមួយគ្នា ។ ភ្លាមៗរូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននឹកកាលពីជាង ១០ ឆ្នាំមុន តារាចម្រៀងទាំង ២ រូបធ្លាប់បានច្រៀង និង សម្តែង MV ជាសាច់រឿងរួមគ្នាក្នុង Album បទ «សុំស្រឡាញ់ម្តងទៀត» និង «ស្រឡាញ់គ្នាសន្យាធ្វើអ្វី» ជាដើម ហើយកាលជំនាន់នោះគឺល្បីខ្លាំងណាស់ ៕

Leave a Reply