កម្រមានណាស់! ទោះលែងលះគ្នាហើយក៌ដោយតែ ស៊ឹម សូលីកា ទៅមើលថែកូនអតីតប្តីព្រឹកល្ងាចឡើងដូចកូនបង្កើតខ្លួនចឹង ធ្វើអោយមហាជនលាន់មាត់គ្រប់គ្នាថា

មហាជនជ្រាបច្បាស់រួចហើយថា ជាការពិត បច្ចុប្បន្នពិធីការិនីឆ្នើម អ្នកនាង ស៊ឹម សូលីកា កាន់តែរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គល ក្រោយរៀបការជាលើទីពីរ បើទោះបីមានវ័យកាន់តែជ្រេ តែតារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី លោក អេង ឬទ្ធី ធ្វើឲ្យហ្វេនៗច្រណែន នឹងជីវិតស្វាមីភរិយាអ្នកទាំងពីរជានិច្ច។

យ៉ាងណាមិញ បើក្រឡេកទៅមើលទំនាក់ទំនងរវាងអ្នកនាង ស៊ឹម សូលីកា និងគ្រួសារអតីតស្វាមីនាងវិញ ឃើញថា ពួកគេតែងតែបង្ហាញសកម្មភាពស្និទ្ធិស្នាលជាមួយគ្នាដូចជា មិត្តភក្ដិ បងប្អូនយ៉ាងដូ ច្នោះ​ ដែរ។ ជាពិសេស ថ្មីៗនេះ ភរិយាថ្មីរបស់ អតីតស្វាមីនាង បានបង្កើតបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។

មិ នតែប៉ុណ្ណោះ ថ្ងៃសម្រាលកូនរបស់ភរិយាអតីតស្វាមីនាង តារាស្រីរូបនេះក៏បានបង្ហាញវត្តមានចាំមើលមុខ និងជួយអបអរសាទរផងដែរ។មួយរយៈពេលចុងក្រោយមកនេះ តារាស្រីរូបនេះ ហាក់បីដូចជាមានភាពមមាញឹកខ្លាំង ព្រោះតែរវល់មើលថែកូនទើបតែកើតមក របស់អតីតស្វាមីអ្នកនាង ដែលលោកមានកូនជាមួយប្រពន្ធក្រោ យ ។

ជាញឹកញាប់អ្នកនាងតែងតែទៅលេង និងមើលថែ គេងបំពេរ ដូចជាកូនបង្កើត ។កាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារជាច្រើនសន្លឹក ជាមួយកូនស្វាមីមុន របស់អ្នកនាង ដោយនៅមើលថែ បានយ៉ាងល្អ បីដូចជាកូនបង្កើត។

ទង្វើរល្អបែបនេះ បានធ្វើឲ្យហ្វេន មានការកោតសរសើរ និងត្រេកអរខ្លាំងណាស់ ព្រោះថាកម្របានឃើញណាស់ ដែលមនុស្សបែកគ្នាហើយ នៅតែល្អគ្នាបែបនេះ៕

Leave a Reply