អុញនោះ! ឪពុកកញ្ញាស៊ុន សុដាលីកា បានចេញមុខបកស្រាយភ្លាមៗ ក្រោយមានមតិរិះគន់រឿងកូនស្រីត្រូវបណ្តេញចេញពីក្រុម

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ ក្នុងនាមជាឪពុកម្នាក់កាលបើឃើញអ្នកដទៃចោទបំភ្លៃកូនស្រីសំណព្វខ្លួន ដោយប្រាសចាកពីការពិតនោះឪពុក តែ ស៊ុនសុដាលីកា បានចេញមុខបកស្រាយពាក់ព័ន្ធនឹងបញ្ហាកូនស្រីត្រូវមេក្រុមបណ្តេញនាងចេញពីក្រុម។

ដូចដែលអ្នកទាំនអស់គ្នាបានដឹងហើយថាសមាជិកម្នាក់នៅក្នុង OMG កញ្ញា តែ ស៊ុនសុដាលីកា មានជំងឺនាងមានបញ្ហាឆ្អឹងខ្នងត្រូវវះកាត់មកដល់ពេលនេះនាងវះកាត់បានជោគជ័យ តែត្រូវសម្រាកព្យាបាលរយៈពេលយូរទៀត។

ដោយឡែក ស៊ុនសុដាលីកា ហៅ លីកា សមាជិកក្រុម OMG បានធ្វើឱ្យហ្វេនព្រួយបារម្ភពីស្ថានភាពជំងឺរបស់តារាស្រីនេះខ្លាំងក្រោយស្ងាត់ៗធ្លាយដំណឹងចូលពេទ្យ និងប្រាប់ថាអាចត្រូវសម្រាកយូរខែ នេះបើតាម​ការ​បញ្ជាក់ផ្ទាល់ពីសាមីខ្លួន​កាលពីប្រមាណ២ខែមុន។

យ៉ាងណាមិញ មកដល់ថ្ងៃនេះបែរជាមានមតិមួយចំនួនតូចលើកឡើងថា លីកា ត្រូវបានបណ្តេញចេញពីក្រុម ដោយទ្រាំមើលការរិះគន់មកលើកូនស្រីខ្លួនបែបនេះមិនបានលោកឪពុក តែ ស៊ុនណាង ក៏បានចេញមុខបកស្រាយដូចខាងក្រោម ៖

«តាមពិតខ្ញុំមិនចង់លូកដៃនិងបកស្រាយអ្វីច្រើនដែរ តែវាប៉ះពាល់ដល់កិត្តិយកូនស្រីខ្ញុំ ក្នុងនាមខ្ញុំជាឳពុកខ្ញុំនិងបកស្រាយកុំអោយពួកគាត់មានការយល់ច្រឡំមកលើកូនស្រីខ្ញុំ មានប្អូនម្នាក់( សុំមិនបញ្ចេញឈ្មោះ និង Profile ( ទុកកិត្តិយសឱ្យ) ) ថាកូនស្រីខ្ញុំត្រូវមេក្រុម បណ្តេញចេញពីក្រុម ដោយគាត់មិនដឹងអ្វីសោះថាកូនស្រីខ្ញុំបាត់ពីក្រុមដោយសារមូលហេតុអ្វីពិតប្រាកដ ។

បើប្អូនៗមិនដឹងអំពីមូលហេតុអ្វីច្បាស់ពីកូនស្រីខ្ញុំសូមមេត្តាប្អូនៗនិងមិត្តៗទាំងអស់ ទុកអោយកូនស្រីខ្ញុំបានព្យាបាលជម្ងឺដោយស្ងប់ស្ងាត់ផង គាត់និងប្រឡូកក្នុងវិស័យសិល្បះ និងទៅជួបFanៗគាត់វិញនៅពេលណាកូនស្រីខ្ញុំបានជាស្បើយនិងល្អប្រសើរឡើងវិញ តែប្រើក្នុងរយះពេលយូរ ។ អរគុណ !»៕ប្រភព៖ខ្មែរឃ្លូបល

Leave a Reply