ក្តៅហើយៗ!! តួកគី បញ្ចូនយោធាចូលតាមច្រក ខាងជើង ប្រទេសស៊ីរី ដែលធ្វើឲ្យសភាពការណ៍​ កាន់តែក្តៅគ គុក..

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារថយន្តយោធាតួកគី សរុបចំនួន២៥គ្រឿងត្រូវបានគេមើលឃើញបានធ្វើដំណើរ ចូលតាមច្រកភាគខាងជើងនៃប្រទេសស៊ីរី។ យោងតាមការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើលបានអះ អាងថាសកម្មភាពរបស់តួកគីលើកនេះគឺក្នុងគោលបំណង ដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងបន្តរបស់តួកគី នៅក្នុងតំបន់នេះ។


ក្រុមយោធាដែលមានរួមទាំងក្រុម ដឹកជញ្ជូនឧបករណីព្រមទាំងសំភារៈយោធាផងដែរ។ ក្រុមឃ្លាំ មើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានកត់សម្គាល់ថារថយន្តយោធាតួកគី សរុបចំនួន ៤៥៦០ គ្រឿងបានចូលទៅតំបន់នានា ក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេសស៊ីរីចាប់តាំងពីខែមីនានៅពេល ដែលប្រទេសតួកគីនិងរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងឈ ប់បា ញ់៕

Leave a Reply