កូនភ្លោះទាំងពីររបស់ Chompoo តាមតារាថៃ Ken ជាប់ស្អិតដូចតុកកែ (មានវីដេអូ)

ប្រិយមិត្តដែលចូលចិត្តតាមដានតារាថៃប្រាកដជាបានជ្រាបហើយថា រវាងកំពូលតារាថៃ Chompoo Araya និង លោក Ken Theeradej គឺជាដៃគូសម្ដែងដ៏ស័ក្ដិសមនឹងគ្នា ដោយពួកគេមិនត្រឹមតែដៃគូរួចអាជីព បងប្អូនល្អ និង មិត្តស្និទ្ធស្នាលប៉ុណ្ណោះ កន្លងមកក៏ធ្លាប់មានទស្សនិកជនជាច្រើនជំរុញឱ្យពួកគេទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ព្រោះថាអ្នកទាំងពីរជាដៃគូសម្ដែងសមគ្នាពេក ។

ថ្វីដ្បិតតែពេលនេះ ពួកគេមានរៀបការ និង មានកូនរៀងៗខ្លួន ប៉ុន្ដែរឿងដែលគួរឱ្យសរសើរ ទំនាក់ទំនងកំពូលតារាប្រុស-ស្រីទាំងពីរដួងនេះ នៅតែល្អនឹងគ្នា ចំណែកគ្រួសារទាំងសងខាង ក៏ស្រឡាញ់រាប់អានគ្នាដូចសាច់ញាតិ ហើយសូម្បីតែកូនៗភ្លោះទាំងពីររបស់តារាស្រី Chompoo ក៏ស្រឡាញ់ និង តាម Ken ដូចពូបង្កើត ។

ឯាកមកតារាជើងចាស់ Ken Theeradej វិញ ដ្បិតថាលោក និង ភរិយា សុទ្ធតែមានកូនរបស់ពួកគេរួចហើយ ប៉ុន្ដែមើលតាមរយៈកាយវិការប្រលែងលេង លើកដាក់លើស្មា ឱ្យរបស់របរលេង និង តាមចិត្តកូនៗរបស់ Chompoo សឹងគ្រប់យ៉ាង នេះអាចបញ្ជាក់ថាលោកស្រឡាញ់ពួកគេដូចកូនបង្កើត ។ ទស្សនាវីដេអូខាងក្រោម ៖


ទស្សនាវីដេអូខាងក្រោម ៖

 

View this post on Instagram

 

@kun_jun @mi_familia_fotos @toeyjarinporn

A post shared by Araya Alberta Hargate (@chomismaterialgirl) on


ទស្សនាវីដេអូខាងក្រោម ៖

 

View this post on Instagram

 

A post shared by kun_jun (@kun_jun) on

Leave a Reply