ឈ្មោះជាមេម៉ាយមែន តែ មាស ម៉ូលីណា ចិញ្ចឹមកូនប្រុសទាំង៣ បានយ៉ាងល្អ ធំឡើងសង្ហាៗកប់!

ភ្នំពេញ៖ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង មាស ម៉ូលីណា កំពុងប្រើជីវិតយ៉ាងសាមញ្ញរស់នៅជាមួយកូនៗទាំងបីយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំង​បើទោះបីឃ្លាតឆ្ងាយពីសិល្បៈ តែនៅតែមានហ្វេនៗចង់ឃើញ ចង់ដឹងពីជីវិតឯកជននាងដដែល។

ក្នុងនោះដែរ កូនៗរបស់នាងពេលនេះក៏លូតលាស់ធំធាត់ជាងមុនផងដែរ ចំណែកមុខមាត់ស្អាតសង្ហា និងឆ្លាតៗគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត ដូចដែលគ្រប់គ្នាបានដឹងហើយថា ពេលនេះ អ្នកនាង មាស ម៉ូលីណា ក្លាយជាស្ត្រីមេម៉ាយកូនបី តែនាងនៅតែរឹងមាំ និងមើលថែកូនៗបានយ៉ាងល្អ ធ្វើឲ្យហ្វេនជាច្រើនសរសើរនាងគ្រប់គ្នា។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា តារាស្រីរូបនេះ តែងតែផ្ដល់ពេលវេលាចំពោះកូនៗ និងមានដំណើរកម្សាន្តជាមួយកូនប្រុសទាំងបីជានិច្ច តែអ្វីដែលសំខាន់នោះគឺបច្ចុប្បន្ននេះកូនរបស់នាងកាន់តែធំសង្ហាៗខ្លាំងឡើង ស្របពេលដែលតារាស្រីរូបនេះបានមើលថែកូនៗ តែម្នាក់ឯងក៏ដោយ។

ទន្ទឹមនឹងរូបសម្រស់ និងការចិញ្ចឹមមើលថែរបស់កូនស្រីតារារូបនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលបានដើរតួជាម្តាយផង ឪពុកផង ចិញ្ចឹមកូនៗបានយ៉ាងល្អបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply