ពិតជាចិត្តធម៌ណាស់! ក្មេងស្ទាវ ២ នាក់ ជិះបុករថយន្តទំនើប ឧកញ៉ា ប៊ុន រតនា តែលោកមិនអោយសងទេ តែសុំឲ្យធ្វើរឿងនេះមួយវិញ… (មានវីដេអូ)

អតីត​អ្នកដឹកនាំ​សម្តែង​ក្នុង​ផលិតកម្ម​ថោ​ន លោក ប៊ុន រតនា និង​បច្ចុប្បន្ន ជា អគ្គនាយក អេស​អូ​តូ​ខេ​ម​បូ​ឌា ឡើង​ងារ​ជា ឧកញ៉ា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវម៉ូតូមួយគ្រឿង បើកបរបញ្ច្រាស់ បុករថយន្តទំនើបរបស់លោក នៅស្រុកគីរីវង់ ខេត្តតាកែវ ក្នុងនោះឧកញ៉ា ប៊ុន រតនា បានបញ្ជាក់លំអិតថា

ល្ងាចមិញម៉ោងប្រហែល6ល្ងាចខ្ញុំនិងគ្រួសារបានជិះរថយន្ត2គ្រឿងត្រលប់មកពីស្រុកគីរីវង់ ខេត្តតាកែវ លុះធ្វើដំណើរដល់ជិតផ្សារអង្គតាសោម រថយន្តរបស់ខ្ញុំបើកបរដោយបងស្រីខ្ញុំបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បើកបញ្ចាស់គ្នា បើកបរដោយយុវជនពីរនាក់វ័យ 18-19ឆ្នាំ។

ដើមហេតុគឺភាគីម៉ូតូបើកបញ្ចាស់គ្នាជាមួយរថយន្តរបស់ខ្ញុំ ពេលមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បានបន្ថែមល្បើនវ៉ារថយន្ត Lexus330 ហើយវាក់អើ គេចឆ្លងចូលគង្លងផ្លូវម្ខាងសំដៅមកមកប៉ះរថយន្តខ្ញុំ បងស្រីខ្ញុំជាអ្នកបើកឃើញដូចនេះគាត់ខំគេចរហូតធ្លាក់គែមផ្លូវប៉ុន្តែគេចមិនផុត

ក៏ត្រូវបានម៉ូតូបុកចំពីមុខខាងស្តាំធ្វើអោយខូចខាតរថយន្តផ្នែកខាងមុខ រឺឯម៉ូតូខូចខាតវៀចកង់ខាងមុខ ចំណែកឯអ្នកបើកម៉ូតូរបួសបន្តិចបន្តួច។ តាមការវាស់វែងរបស់សមត្ថកិច្ចចរាចរណ៌ភាគីខាងម៉ូតូជាអ្នកខុស ព្រោះគាត់វ៉ាជែងមិនបានប្រុសប្រយ័ត្នហើយបើករំលោភចូលផ្លូវម្ខាងទៀត។

ចំពោះការខូចខាតភាគីខាងខ្ញុំមិនទាមទារសំណងទេ ហើយប្អូនទាំងពីរបានដឹងកំហុស សូមទោស និងសន្យាថាបើកបរលើកក្រោយប្រុងប្រយ័ត្ន មិនធ្វេសប្រហែស ឡើយជាការដាស់តឿនប្អូនទាំងពីរក៏បានផ្តាំផ្ញើរទៅយុវជន យុវនារី ដ៏ទៃទៀត សូមកុំបើកបរលឿនៗតាមគ្នា សូមគោរពច្បាប់ចរាចណ៍ ជៀសវាងគ្រោះថ្នាក់ហើយបានស្តាយក្រោយ។

នេះសំណាងហើយប្អូនប៉ះឡានខ្ញុំ បើមិនមែនឡានខ្ញុំមិនដឹងយ៉ាងមិចទេ…😌🙏សូមអរគុណបងៗសមត្ថកិច្ចដែលចុះមកជួយសប្របសម្រួលភ្លាមៗ។ 🙏សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៌🙏៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply