ឆេះនាវាដឹកយន្តហោះខ្ទិចអស់១! ឥលូវអាមេរិកធ្លា ក់យន្តហោះច ម្បាំង F-16 ទៀត,ត្រាំស្ពឹកមុខរកអ្វីផ្ទឹមពុំបានហាក់ចាញ់រាសីអាតោហ៊ា..

យន្តហោះច ម្បាំងអាមេរិកមួយគ្រឿងប្រភេទ F-16C Viper បានធ្លាក់កំឡុងពេលចុះចត នៅឯមូលដ្ឋាទ័ពអាកាសហូឡូមែន (Holloman) នៃខេត្តញូមិចស៊ីកូ (New Mexico) នៅល្ងាចថ្ងៃសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីតោន) ហើយសំណាងល្អអាកាសយានិកដែលបញ្ជាយន្តហោះនោះ មិនបាត់បង់ជី វិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈវែបសាយនៃមូលដ្ឋានទ័ពអាកាសអាមេរិក Holloman បានសរសេរយ៉ាងដូច្នេះថា «យន្តហោះច ម្បាំងមួយគ្រឿងនៃកងទ័ពអាកាសអាមេរិកប្រភេទ F-16C Viper បានធ្លា ក់នៅមូលដ្ឋានទ័ពអាកាស Holloman កាលពីវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ។

ពីឡុតបានចុចឆ័ត្រយោងចេញទាន់ពេល ប៉ុន្តែបានរងរ បួសនិងត្រូវបញ្ជូនទៅសម្រាកព្យាបាល»។ គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យយន្តហោះចម្បាំងខាងលើនេះធ្លាក់ គឺមិនទាន់មានការបញ្ជាក់ឡើយ ដោយវាកំពុងស្ថិតក្នុងការស៊ើបអង្កេត។ F-16C ជាលំដាប់យន្តហោះចម្បាំងធុនមធ្យមរបស់អាមេរិក ដែលក្នុងមួយគ្រឿងមានតម្លៃជិត ២០លានដុល្លារ៕

គួរជម្រាបថា មន្ត្រីកងទ័ពជើងទឹកកងទ័ពជើងទឹកប៉ាស៊ីហ្វិក បាននិយាយថាអគ្គិ ភ័យដែលបានឆា បឆេះ នៅព្រឹកថ្ងៃអាទិត្យនៅក្នុងនាវា USS Bonhomme Richard (LHD-6) បានបញ្ជូននាវិក ១៧ នាក់និងបុគ្គលិកស៊ីវិល ៤ នាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ នេះបើតាមការដកស្រង់របស់ក្រុមការងារហ្វេសបុកផេក Mybozz ចេញពីសារព័ត៌មាន news.usni.org នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ ​


វីដេអូ

Leave a Reply