ទោះដើរមិនបាន ដោយប្រើជីវិតនៅលើរទេះរុញ អស់រយៈជាង១០ឆ្នាំមែនពិត តែ សម្រស់ពៅ បញ្ញាពេជ្រ នៅតែស្អាតខ្ញង់ដដែល…

ជាច្រើនឆ្នាំជាច្រើន​កន្លងផុតទៅ ពៅ បញ្ញាពេជ្រ​ នៅតែមានសង្ឃឹមជានិច្ចថា ថ្ងៃណាមួយកញ្ញាអាចនឹងដើរបានដូចធម្មតាវិញ ទោះបីជាការខិតខំរបស់កញ្ញាមិនទាន់មានលទ្ធផលល្អយ៉ាងក្តី តែកញ្ញាមិនបោះបង់ចោលឡើយ។


ជីវិតរស់នៅលើរទេះរុញនេះ ពិតជាធុញទ្រាញខ្លាំងណាស់ ព្រោះថា ចង់ដើរទៅណា ក៏ដើរមិនបាន ចង់ធ្វើអ្វីក៏ធ្វើមិនបាន ត្រូវពឹងអ្នកនេះ ពឹងអ្នកនោះ ដើម្បីឲ្យជួយរហូត ។ ពេលខ្លះក៏អស់សង្ឃឹមតិច ពេលខ្លះក៏សង្ឃឹមច្រើន ដើម្បីឲ្យជីវិតមានន័យ ព្រោះតែមិនចង់រស់នៅក្នុងស្ថានភាពបែបនេះតទៅទៀត។


រាល់ថ្ងៃ ពៅ បញ្ញាពេជ្រ ខំប្រឹងរកលុយ តាមរយៈការឡាយវិដេអូ លក់ផលិតផល ពេលខ្លះកញ្ញា ក៏បានច្រៀងជូនហ្វេនៗស្តាប់ ហើយត្រូវបានមហាជន ទាំងអស់មានតែពាក្យសរសើរជាប់មាត់ ព្រោះថាទឹកដមសំលេងរបស់កញ្ញានៅតែល្អ។


បើយើងងាកមកមើលពីការតុបតែងខ្លួនរបស់កញ្ញាវិញ មើលទៅពិតជាលេងស្ទាយ៍បានស្អាតណាស់ ចំណែករូបសម្ផស្សវិញក៏ស្រស់ផូផង់ មិនចាញ់ក្មេងៗប៉ុន្មានឡើយ។


គ្រប់រូបភាពដែលកញ្ញាបានផុសឡើង មានការគាំទ្រ និងស្រលាញ់ជាច្រើន ព្រោះតែបងប្អូនទាំងអស់គ្នានៅតែស្រលាញ់ និងតែតាមដាន គ្រប់សកម្មភាព ពិសេសគឺបានជួយទិញផលិតផលតាមអនឡាញ ដែលកញ្ញាបានលក់ ដើម្បីជាការផ្គត់ផ្គង់ជីវភាពរស់នៅ៕

Leave a Reply