មិនធម្មតា! ក្នុងថ្ងៃខួបកំណើតតារាសម្តែងអៀ ម៉េងលិ បានទទួលកាដូក្រវិលពេជ្រ ពីម្ចាស់ស្នេហ៏ដែលមានតម្លៃរហូតដល់ទៅ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយឆ្នាំនេះក៏មិនខុសពីបណ្តារឆ្នាំមុនៗដែរ តារាសម្តែងរូបស្រស់សិចស៊ី អៀ ម៉េងលិ បានទទួលកាដូពិសេសពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១២ ម្សិលមិញនេះ ធ្វើឱ្យនាងញញឹមបិទមាត់មិនជិតនោះទេ ។

ជាក់ស្តែង នេះមិនមែនជារឿងចម្លែកទេជារៀងរាល់ឆ្នាំស្រីស្អាត អៀ ម៉េងលិ តែងទទួលបានកាដូពីសំណាក់គូស្នេហ៍ សម្រាប់ឆ្នាំនេះបើទោះមិនរៀបចំពិធីខួបកំណើតធំដុំដូចតារាដទៃក៏ពិតមែនតែ អៀ ម៉េងលិកាន់តែរំភើបព្រោះនាងទទួលបានកាដូជាក្រវិលពេជ្រយ៉ាងស្រស់ស្អាតចែងចាំងពីគូស្នេហ៍ មានតម្លៃប្រមាណជា ១៤៥៥ ដុល្លារ ។

ក្នុងនោះ អៀ ម៉េងលិ បានបង្ហោះសារខ្លីថា «Thank you honey for this gift ខួបថ្ងៃ ១២ ឱ្យថ្ងៃ ១១ រំភើបណាស់ អរគុណបង អូនសូមជូនពរបងហើយនិងអូន ឱ្យ ស្រឡាញ់គ្នាដល់ចាស់ តែបើចេះ surprise ខ្លះល្អណាស់កុំស្ងួតៗដូចអត់ជាតិពេក» ។

យ៉ាងណាមិញ ដោយសារតែរូបសម្រស់ផូរផង់ និង និយមលេងស្ទីលបែបសិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់នោះបាន ធ្វើឱ្យបុរសៗជាច្រើនលង់ស្នេហ៍ អៀ ម៉េងលិ តែគួរឱ្យស្តាយនាងបានធីបចោលបុរសអ្នកមានទាំងនោះដោយសម្រេចចិត្តជ្រើសយកគូស្នេហ៍ដែលជាបុរសសង្ហាវ័យក្មេង មានចំណុចមួយចំនួនដែលនាងប៉ងប្រាថ្នា៕ ប្រភព៖pop

Leave a Reply