ក្តីស្រឡាញ់ ចំពោះអ្នកមានគុណ!!! នេះជាសកម្មភាព បងប្អូន អ្នកនាង ខាត់ សុឃីម មកមើលថែ ម្តាយខ្លួន នៅមន្ទីរពេទ្យ ឃើញហើយរំភើបជំនួស ពិតជាកក់ក្តៅខ្លាំងណាស់ (មានវីដេអូ)

កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាទទួលបានដំណឹងដ៏សោកសៅមួយ គឺ លោក លាវ ខាត់ ដែលត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ នៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។


កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ កាន់តែខ្លោចផ្សាបំផុតនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍ មួយថា ៖ “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។


ក្រោយពីឪពុកស្លាប់ មិនទាន់បានប៉ុន្មានផង ស្រាប់តែ នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពមួយសន្លឹក ខណៈពេលម្តាយកំពុងឈឺ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “ម៉ែខ្ញុំមិនអីទេ គាត់បានធូរហើយ សូមពុកថែអោយម៉ែឆាប់ជាផងណាពុក”។


ដោយសារតែ ការយកចិត្តទុកដាក់ ព្យាបាល ពីសំណាក់គ្រូពេទ្យ ហើយទទួលបានកំលាំងចិត្ត នូវការមើលថែពីសំណាក់កូនៗ និងចៅៗ ទើបធ្វើឲ្យម្តាយ អ្នកនាង បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញហើយ។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពទូទៅ កាលដែលម្តាយរបស់គាត់ចូលសង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “សកម្មភាពពេលម៉ែចូលសង្គ្រោះ និងកូនៗ មកមើលថែរហូតដល់ម៉ែជា ចេញពីមន្ទីពេទ្យ អរគុណបងប្អូនដែលបានជូនពរម្តាយរបស់ខ្ញុំ (អរគុណមន្ទីរពេទ្យ កាល់ម៉ែត) . . . . . . ដែលបានជួយសង្គ្រោះម្តាយខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply