ច្រើនម្លឹងៗ! គ្រាន់តែប៉ុន្មានខែនេះនាយ ចឺម រអ៊ូបាត់ចំនូលរហូតដល់ទៅ…

(ភ្នំពេញ)៖​យោងតាមប្រភពព័ត៌មានពីអ្នកសិ្នទ្ធនឹង នាយ ចឺម បានបន្តខ្សឹបប្រាប់ថា បើនិយាយតែខែមេ សា នេះ១ នាយចឺម ត្រូវបានគេកក់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ពោលគឺ១ខែពេញតែម្ដង ​ចំនួនលុយ ដែលត្រូវខាតបង់ក៏មានចំនួនច្រើនគួរសម​។ ទោះជាយ៉ាងណា នាយចឺម ​ពុំមានការសោកស្ដាយខ្លាំងពេកទេ ព្រោះតារាផ្សេងក៏បានជួបប្រទះរឿងបែបនេះ ដូចគ្នា​។ ​

អំឡុងពេលដែលនាយ ចឺម លែងមានការប្រគំតន្ត្រីធំៗច្រៀងតាមខេត្តទៀតនេះ នាយចឺម មិនបានជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរឡើយ ព្រោះថា​ការរកលុយបានកាលពីឆ្នាំមុនៗ នាយបានសន្សំប្រាក់បានមួយចំនួនដែរហើយ។​

តាមរយៈការអះអាងរបស់ប្រភពខាងលើបង្ហាញថា ការខាតលុ យធំ​១ខែ បាត់៣០កម្មវិធីនេះ បញ្ជាក់ថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ បាត់លុយមិនក្រោម៦ម៉ឺនដុល្លារឡើយ ក្នុងខែមេសា​ ព្រោះនាយចឺម ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី២ពាន់ដុល្លារឡើងទៅ។

ប៉ុន្ដែទោះជា នាយ ចឺម ធ្លាក់ប្រាក់ចំណូលយ៉ាងណា ក៏ថ្មីៗនេះសង្សារសំណព្វចិត្តរបស់នាយ ស្រីស្អាត អូនហ្វា​ បានលើកទឹកចិត្ត​តាមរយៈការធ្វើខួបកំណើតឲ្យ ទាំងកណ្ដាលរាត្រីតែម្ដង។​

អំឡុងពេលដែលជំងឺកូវីដ១៩ កំពុងតែវាយ លុកខ្លាំង បានធ្វើឲ្យនាយចឺម បាត់លុយធំ​ស្ទើរមិនគួឲ្យជឿ ប៉ុន្តែតារាវ័យក្មេងរូបនេះ ក៏បានចេញបទមច្រៀង១បទ ទាក់ទងនឹងជំងឺនេះផងដែរ គឺបទ​ «ឆ្នាំឯកា» ដែលផ្ដោតអត្ថន័យ លើសាច់ញាតិមិនបាន ទៅជួបគ្នានៅស្រុកកំណើត​ ដោយសារតែជំងឺកូវីដ១៩​។

សូមបញ្ជាក់ថា​ ការទម្លាយឲ្យដឹងពីការបាត់បង់ចំណូល ស្ទើរមិននឹកស្មានដល់នេះ គឺមិនត្រឹមតែសម្រាប់តារាចម្រៀង នាយ ចឺម ម្នាក់ប៉ុណ្ណោះទេ ពោលតារាចម្រៀង តារាសម្ដែង តារាកំប្លែង ជាច្រើនរូបទៀត ក៏បានត្អូញត្អែរ ពីការបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលនេះដែរ។

និយាយជារួមមិនថា តែតារាចម្រៀង ដែលរស់នៅក្នុងវិស័យសិល្បៈនោះទេ ស ម្រាប់វិស័យផ្សេងៗជាច្រើនទៀត ក៏រងផលប៉ះពាល់ដូចគ្នាទាំងអស់៕ស្ទើរតែមិនគួឲ្យជឿ សម្រាប់តារាចម្រៀងក្រមិចក្រមើម​ សុខ មេសា ហៅនាយចឺម ​ត្រូវបានប្រភពពីអ្នកសិល្បៈដូចគ្នា ទម្លាយឲ្យដឹងថា គ្រាន់តែនៅក្នុងអំពេលខែមេសា ឆ្នាំ២០២០នេះ នាយ ចឺម បានបាត់បង់ចំណូល តាមរយៈការប្រគំតន្ត្រីអស់ពីខ្លួនតែម្ដង ព្រោះតែជំងឺកូវីដ១៩​ ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង៦ម៉ឺនដុល្លារ។​ ប្រភព៖ Fresh News

Leave a Reply