បែកធ្លាយទំនាក់ទំនងរវាងលោក ព្រាប សុវត្ថិ និង វីរៈ និច្ច ដែលអ្នកគាំទ្រមិនដែលដឹង

រាជធានីភ្នំពេញ ៖ ប្រជាប្រិយភាព​កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែផ្ទុះ​ខ្លាំង​មិនថម​ថ​យ​​​​ទោះ​វ័យជ្រេបន្តិចក្ដី ខណៈ​មានកូនប្រុស​ដល់ទៅ៣នាក់​បានហក់ចូលផលិតកម្ម​ធំគឺហង្សមាស និងកំពុង​សាងកេរ្តិ៍ឈ្មោះល្បីខ្លាំងមិនចាញ់ឪពុកឡើយ ឯជីវិត​ក្នុងរង្វង់គ្រួសារ​ក៏ក្លាយជា​ប្រធាន​បទ​ និងមេរៀន​ដែលមហាជនតែងក្រើនរំឭកថាគួរយកជាគម្រូ​តៗគ្នាផងដែរ។


ទន្ទឹមពេលវេលា​ចេះតែដើរទៅមុខមិនបង្អង់​ ខ្សែជីវិតមនុស្សម្នាក់ៗ​ក៏ចេះតែប្រែប្រួល​មិនឈប់ស្ងៀមនោះ​ស្រាប់តែ​រូបភាព​មួយសន្លឹក​ដែលបង្ហាញពីក្មេងស្រី​ម្នាក់​បានឈរថតក្បែរ​លោក ព្រាប សុវត្ថិ កំពុងទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំងហួសស្មាន​ពីមហាជន ដោយ​នាងតូច​នោះ​បើមើលឲ្យជាក់​គឺជារូបភាពពីអតីត​កាលរបស់តារាចម្រៀងល្បីឈ្មោះសព្វថ្ងៃគឺ វីរៈ និច្ច។

ក្រោយរូបភាព​ដែលបែកធ្លាយ​នេះ​ក៏​មានចម្ងល់ថា អ្នកចម្រៀងសាន់ដេរូបនេះ​ ត្រូវជាអ្វីនឹងកំពូលតារាចម្រៀង​ហង្សមាស​ទើប​មានឱកាស​បានថតរូបស្និទ្ធគ្នា​ដូចគ្រួសារតែមួយអ៊ីចឹង។ យ៉ាងណាក្ដីបើយោងតាម​ការចែករំលែក​បានបង្ហាញថារូបភាព​នេះ​ត្រូវបាន​ វីរៈ និច្ច​ យកមកបង្ហោះកាល​ពីប៉ុន្មាន​ឆ្នាំមុនមកម្ល៉េះ​ដោយ​តារាចម្រៀងម្ចាស់បទ «សម័យនេះស្រឡាញ់ស្មោះម៉េចស្ទាវ» បានបញ្ជាក់​សំណេរ​ឲ្យដឹងថា៖ «បង្ហាញនូវភាពរីករាយកាលពីក្មេង និងរំលឹកអតីតកាលដើមជាមូយអាយដល»។


ផ្អែកតាមសំណេរដ៏ខ្លីនេះ​បានធ្វើឲ្យ​អ្នកលេងបណ្ដាញសង្គម ពិសេសអ្នកគាំទ្រ​ទាំងអស់របស់ និច្ច និង លោក ព្រាប សុវត្ថិ បានជ្រុះអស់មន្ទិល​ហើយ​ដោយ​បញ្ជាក់បានថា វីរៈ និច្ច គឺពិតជាអ្នកគាំទ្រ​ ឬហៅថាហ្វេន ដ៏ស្មោះស្ម័គ្រ​ម្ចាស់បទ «ម្អមស្រែ» តាំងពីនាងនៅតូចៗមកម្ល៉េះ​ដែលជាហេតុ​ធ្វើឲ្យនាងខំប្រឹងរក្សារូបភាពទុក និងបង្ហោះឲ្យមានការភ្ញាក់ផ្អើល​បែបនេះ៕ប្រភព៖ DaraNews

Leave a Reply