អាគាំងបានតែអួត!! ចិន ថាអាមេរិក ប្រើលេសរក្សាស្ថេរភាព ដើម្បីបង្អួតសាច់ដុំ នៅសមុទ្រចិនខាងត្បូង

ចិន នៅថ្ងៃអង្គារនេះ បានជំទាស់ជាដាច់ខាតទៅនឹងក្រសួងការបរទេសអាមេរិក ដែលបានបដិសេធដែនអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ហើយចាត់ទុកការចោទប្រកាន់ថាទីក្រុងប៉េកាំង កំពុងគំរាមកំហែងប្រទេសជិតខាងគឺជារឿងមិនពិត។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖

«សហរដ្ឋអាមេរិក មិនមែនជាប្រទេសដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនៅឯតំបន់សមុទ្រចិនខាងត្បូងនោះទេ…ប៉ុន្តែពួកគេនៅតែបន្តលូកលាន់កិច្ចការមួយនេះ»។

ស្ថានទូតចិនបន្ថែមទៀតថា ដោយប្រើលេសរក្សាស្ថេរភាព សហរដ្ឋអាមេរិកបានបង្អួតសាច់ដុំ, បង្កភាពតានតឹង និងជំរុញឱ្យមានការប្រឈមមុខដាក់គ្នា នៅក្នុង តំបន់៕

Leave a Reply