ផ្ទុះការសង្ស័យក្រោយ ស៊ុន ស្រីពេជ្រ សម្រាលកូនទី២ពុំមានវត្តមានស្វាមីជាពិសេសដាក់ត្រកូលខាង…

ភ្នំពេញ៖សូមរំលឹកឡើងវិញថា កាលពីកន្លងទៅ តារាចម្រៀង សុន ស្រីពេជ្រ ធ្លាប់បានបង្ហើបប្រាប់សាធារ ណ ជនរួចមកហើយថា នៅចុងឆ្នាំ ២០១៩ នេះ អ្នកនាងនឹងដឹកដៃស្វាមីគឺ​លោក តិច សុខដា ចូលរោងការតាមប្រពៃណីខ្មែរ ខណៈពួកគេទាំងពីរបានរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលច្រើនឆ្នាំមកហើយ រហូតទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។តារាចម្រៀងស្រីនិយមច្រៀងបទបុរាណ អ្នកនាង សុន ស្រីពេជ្រ ក្រោយ


ពរពោះកូនទី២ អស់ជាច្រើនខែកន្លងមកនេះ ស្រាប់តែកាលពីម្សិលមិញនេះ នាងបានសម្រាលបានកូនប្រុសដោយជោគជ័យ។ ដោយកូនប្រុសទី២ របស់តារាស្រីរូបនេះ មានទម្ងន់ ៣.៧៥គីឡូ ព្រមទាំងមានមុខមាត់គួរឲ្យក្នាញ់ទៀតផង។


យ៉ាងណាមិញ ខណៈពេលដែលតារាស្រីរូបនេះសម្រាលកូនរួច មានមហាជន និងហ្វេនៗជាច្រើន កំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនបានឃើញវត្តមានស្វាមីនាងមកមើលសោះឡើយ សូម្បីតែក្នុងគណនីហ្វេសប៊ុកក៏មិនបង្ហោះរូបកូនផងដែរ។ តែអ្វីដែលយើងសង្កេតឃើញក្នុង Bio រវាង អ្នកនាង សុន ស្រីពេជ្រ និងស្វាមី បានសរសេរពាក្យខ្លីបង្កប់អត្ថន័យថា៖ កន្លែងណាដែលគេមិនអោយតម្លៃយើងចូរកុំបន្តនៅយូរ


ពេក ។ ម្រាមដៃដប់មានវែងមានខ្លី គ្រួសារណាមិនមានបញ្ហាផ្ទៃក្នុងនោះ។(សារក្នុង Bio ស្វាមី សុន ស្រីពេជ្ រ)ជាការពិតណាស់ មិនត្រឹមតែសរសេរលើ Bio ក្នុងគណនីហ្វេសប៊ុកបង្កប់អត្ថន័យប៉ុណ្ណោះទេ តែអ្វីដែលយើងសង្កេតឃើញមួយទៀតនោះគឺ អ្នកនាង សុន ស្រីពេជ្រ មិនបានយកត្រកូលខាងស្វាមីដាក់ឲ្យកូនឡើយ។


តែបែរជាដាក់ត្រកូលកូន ជាឈ្មោះខ្លួនឯងផងដែរ ដោយកូនប្រុសនាងមានឈ្មោះថា ពេជ្រ វឌ្ឍនា។គួរបញ្ជាក់ផងដែរថា ការដែលស្វាមីរបស់តារាចម្រៀងស្រីរូបនេះ មិនបានបង្ហាញវត្តមានពេលភរិយាសម្រាលកូននោះ ប្រហែលជាស្វាមីនាងមានការជាប់រវល់ឬយ៉ាងណានោះទេ ទើបមិនឃើញវត្តមានលោកបែបនេះ៕សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply