ទៅលេងសមុទ្រមិនចាំបាច់សិចស៊ីខ្លាំង លេងស្ទីលដូច ផន ស្រីខួច ស្អាតយកមិនអស់…

អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀងសម្បុរស្រអែម ផន ស្រីខួច បានបង្អួតសម្រស់ចាយរាងនៅតំបន់មាត់សមុទ្រ ។ ទោះបីមិនលេងស្ទីលស្លៀកសិចស៊ីក៏ពិតមែនតែមានការសរសើរថាស្អាត និង ទាក់ទាញខ្លំាងណាស់ ។

ចុងក្រោយនេះគេសម្គាល់ឃើញរូបសម្រស់ និង ការតែងខ្លួនរបស់ ផន ស្រីខួច ប្រែប្រួលស្អាតប្លែកខុសពីមុន ។ យ៉ាងណាមិញតាមរយៈរូបភាពជាច្រើនសន្លឹករបស់ ផន ស្រីខួច នៅក្នុងដំណើរកម្សាន្តនៅកោះរ៉ុងនោះ គេសង្កេតឃើញ ផន ស្រីខួច បានលេងស្ទីលសម្លៀកបំពាក់បែបសាមញ្ញតែមើលទៅទាក់ទាញជាខ្លាំង បើទោះបីមិនសិចស៊ីក្តី ។ មានការលើកឡើងថាទៅលេងសមុទ្រមិនចាំបាច់សិចស៊ីខ្លាំងពេកទេ ត្រឹមតែស្ទីលដូច ផន ស្រីខួច ស្អាតយកមិនអស់ ។

ផន ស្រីខួច កាន់តែហក់ឡើងខ្លាំងបន្ទាប់ពីមិត្តរួមផលិតកម្ម សួស វីសា ផ្អាកពីការងារសិល្បៈដើម្បីរក្សាគភ៌ ។ យ៉ាងណាមិញថ្មីៗនេះ ផន ស្រីខួច មានសកម្មភាពថ្មីៗជាច្រើនមិនថាបទចម្រៀង ការសម្តែង MV និង ការសម្តែងរឿងភាគក្នុងតំណែងជាតួឯកជាលើកដំបូងនោះទេ ។ ចុងក្រោយនេះ ផន ស្រីខួច កំពុងផ្ទុះខ្លាំង នៅបទចម្រៀង «នាងយកចុះ» ដោយទទួលបានអ្នកទស្សនាជាច្រើនស្ទើរមិនគួរឱ្យជឿ ៕

Leave a Reply