«វាលធំ» នៅមិនឆ្ងាញពី «ខ្នងផ្សារ» ទេសភាពព្រៃភ្នំត្រជាក់ភ្នែក ទៅកម្សាន្តបែបផ្សងព្រេង ប្លែកអារម្មណ៍បំផុត

ទាំងនេះ ជាទេសភាពព្រៃភ្នំ ដ៏ស្រស់ស្អាត ដែលគេកម្របានឃើញ និង ទៅដល់ គ្រាន់តែឃើញទេសភាព នៅតំបន់ព្រៃភ្នំបែបនេះ គឺចង់ទៅលេងភ្លាម ។ ទេសភាពដ៏ស្រស់ស្អាតទាំងនេះ ស្ថិតនៅក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។


សម្រាប់អ្នក ដែលចូលចិត្តទស្សនានូវទេសភាពបែបព្រៃភ្នំ វាលធំ ជាវាលស្រល់ដ៍ធំនៅជុំវិញដោយព្រៃស្រោង ។ វាលធំជាទិសដៅបន្ទាប់ សម្រាប់អ្នកដែលបានទៅលេងភ្នំ ខ្នងក្រពើ និង ភ្នំខ្នងផ្សារួចហើយ ។

វាលធំនេះ នៅមិនឆ្ងាយពីភ្នំខ្នងផ្សា ដោយគេអាចចុះពីខ្នងផ្សា ហើយបន្តដំណើរទៅលេងវាលធំដើរពីភូមិសូរិយា តែ ៥ទៅ៦ម៉ោង ក្នុងចម្ងាយផ្លូវ ៨គីឡូម៉ែត្រនឹងដល់វាលធំ ដែលមានទេសភាពដ៏ស្រស់ស្អាតនោះហើយ ។

គ្រាន់តែបានឃើញទេសភាពធម្មជាតិស្រស់ស្អាតបែបនេះ មានអារម្មណ៍ស្រស់ស្រាយភ្លាម ប្រសិនបើបានទៅទស្សនាដោយផ្ទាល់ទៀតនោះ មិនដឹងជាមានអារម្មណ៍ស្រស់ស្រាយ និង សប្បាយយ៉ាងណានោះទេ ៕

Leave a Reply