ក្តៅៗ នៅព្រឹកថ្ងៃទី១២នេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។
ករណីវិជ្ជមាន វីរុសកូវីដ ១៩ ចំនួនអ្នកឆ្លង ១៥នាក់នេះ រួមមាន៖


ក្រសួងបន្ថែមថា បុរសទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង២៥នាទីល្ងាច។ ការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តមួយក្នុងរាជធានីភ្នំពេញ។
ក្រសួងបានឲ្យដឹងថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបទាំងអស់ចំនួន ៩៤នាក់ (ស្រី ៣នាក់ និង មានបុរសជនជាតិម៉ាឡេស៊ី ០១នាក់) ហើយក្នុងចំនួន ៩៤នាក់នេះ មាន ៨០នាក់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី៕

Leave a Reply