ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ បុរសវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានម្ដាយបង្កើត ជាអតីតមន្ត្រីក្រសួងការបទេស ដែលកំពុងមានជំងឺ បញ្ជាក់ថា បានដកយកលុយអស់៤១ម៉ឺនដុល្លារ ពីធនាគារ ព្រមទាំងយកប្លង់ផ្ទះ គេចខ្លួនបាត់តែម្ដង។
ជាក់ស្តែង នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ ហ៊ុន ស៊ីណែត ប្អូនស្រីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើការសរសេរសារ បង្ហោះនៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងពេលចុះសួរសុខទុក្ខលោកស្រី សូ សវី នៅមន្ទីរពេទ្យកាល់ម៉ែតនោះ។
ដោយឡែក លោកជំទាវ បានបង្ហោះរូបភាពចុះសួរសុខទុក្ខ អមដោយសារបែបនេះថា «ថ្ងៃនេះមកមើលបងស្រីសូ សាវី អតីត មន្ត្រីការទូតក្រសួងការបរទេស មានជំងឺ មហារីក កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ ម៉ែត ពេលនេះគាត់ប្រាប់ខ្ញុំថាជួយគាត់ ផងដោយហេតុថា កូនប្រុសបង្កើតរបស់គាត់ឈ្មោះ សាន វិសិទ្ធ អាយុ ៣៤ ឆ្នាំ បានដកប្រាក់របស់គាត់ពីធនាគារ អស់ចំនួន ៤១ ម៉ឺន ដុល្លារ ហើយមិនយកមកអោយបង់ថ្លៃព្យាបាលជំងឺ មហារីក។
បងស្រីបានរៀបរាប់ថា កូនប្រុសពៅរបស់គាត់ មិនត្រឹមតែដកលុយរបស់គាត់ពីធនាគារទេ ថែមទាំងបានយកប្លង់ផ្ទះរបស់គាត់ទៅបាត់ទៀតផង»។យ៉ាងណាមិញ លោកជំទាវបន្តថា «មីងជាអ្នកក្រៅផ្ទះក្មួយទេ តែក្មួយអើយ អាណិតម្ដាយផងគួរតែមកជួយមើលថែម្ដាយដែលកំពុងឈឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែតផង ។
បើមិនបានជួយម្ដាយ កុំធ្វើបាបម្ដាយបង្កើតរបស់ខ្លួនព្រោះទង្វើនេះ បាបធ្ងន់ណាស់គាត់បង្កើតក្មួយមកឈា មកា ត់ថ្លុ ក។សូមជូនពរឲ្យបងស្រីឆាប់ជាសះស្បើយពីជំងឺនេះ។9.7.2020»។ចំពោះមហាជន ដោយមើលឃើញពីទង្វើគ្មានគុណធម៌ និងរមិលគុណ បែបនេះ បានសម្ដែងការអាណិតអាសូរចំពោះលោកយាយសូ សាវី ព្រមទាំងថ្កោលទោសចំពោះកូនប្រុសពោះ ដែលមានចិត្តខ្មៅរូបនោះទៀតផង៕ប្រភព៖តារា