ចឹងសោះ! ក្រោយផ្ទុះការរិះគន់ ណេន ថៃ ស្រាប់តែអតីតគ្រូបង្រៀនម្នាក់ ចេញមុខទម្លាយរឿងពិតមួយដែលគ្រប់គ្នានឹកស្មានមិនដល់ថា…

នេះបើយោងតាមប្រភពគណនីហ្វេសប៊ុកមួយ ដែលបានអះអាងថា ធ្លាប់ជាអតីតគ្រូបង្រៀនរបស់ ណេនថៃ ដែលលោកបាននិយាយលើកសរសើរអំពីអំពើល្អៗរបស់ ណេន នាពេលកន្លងមកថា៖«កាលឆ្នាំ ២០១៣ ខ្ញុំធ្លាប់បង្រៀន ប្រវត្តិសាស្ត្រ និងអង់គ្លេសតេជគុណថៃ។ លោកខិតខំ រៀនសូត្រណាស់ តេ


ជគុណ ក៏ជាអ្នកចិត្តបុណ្យណាស់ដែរ តែង តែ បរិចាគឈាម នៅពេលមានកម្មវិធី សុំឲ្យមានការបរិចាគឈាម។ រហូតដល់ ពេលដែល តេជគុណរៀននៅថ្នាក់ អនុបណ្ឌិត តេជគុណ ក៏តែងតែចូលរួមជាមួយក្រុម យុវជនក្នុង


ការជួយបង្ហាត់បង្រៀនច្បាប់ ដល់សិស្សតាមវិទ្យាល័យ និងតាមក្រុមផ្សេងៗ ចែករំលែកចំណេះដឹងពីច្បាប់ ដោយត្រូវចំណាយពេល និងកម្លាំងមួយថ្ងៃៗ និមន្តរាប់គីឡូដីដោយថ្មើជើង ជួនកាលក៏ជិះម៉ូតូឌុប។ លោកប្អូនថៃ ក៏


ជាព្រះសង្ឃចូលចិត្តរៀនអភិធម្មណាស់ដែរ។ រឿងទាំងនេះ មិនបានធ្វើឲ្យលោកប្អូនល្បីទេ តែលោកប្អូនល្បីព្រោះតែរូបរាងកាយសម្បត្តិទៅវិញ។ ជាធម្មតាទេ មនុស្សបានរូបសង្ហារស្អាត តើនរណាមិនពេញចិត្តចំពោះខ្លួនឯង? ពេល


ខ្លះ យើងមិនសូវស្អាតផង ក៏ចង់បង្អួតគេខ្លះដែរ។ លោកប្អូនផុស អញ្ចឹង វាគ្រាន់តែជា ការមិនសមរម្យនោះទេ ព្រោះលោកប្អូនជាងសង្ឃ មិនសមភ្នែកបរិស័ទ ប៉ុន្តែមិនមែនជាកំហុសធំនោះទេ។ លោកប្អូនចាំថា “អំពើល្អរបស់យើង


ធ្វើដំណើរយឺតណាស់ ឬរហូតគ្មានអ្នកដឹង ឬបើដឹងហើយក៏មិនសូវមានអ្នកជួយផ្សាយដែរ។ ប៉ុន្តែចំណុចមិនសមវិញ បើទោះបីជាមិនធំដុំ ក៏ហាក់ដូចជាធ្ងន់ធ្ងរណាស់ និងត្រូវបានគេនាំគ្នាធ្វើឲ្យគគ្រឹកគគ្រេង អឹងកងរំពង ធំ

ជាងរឿងទឹកដីទៅទៀត”។ កូណា ចាំពាក្យលោកគ្រូ ធ្លាប់មានសង្ឃដិការថា “លោកសង្ឃ ងាយគេរិះគន់ណាស់ ព្រោះយើងគ្មានឥទ្ធិពល ធ្វើហានិភ័យដល់អ្នករិះគន់ទេ។ យើងមិនមែនជាអ្នកធំមានអំណាច បើទោះជា

ខុសក៏គេខ្លាចមិនហ៊ានរិះគន់នោះទេ”។ហេតុនេះ លោកប្អូន គួរប្រុងប្រយ័ត្ន និងម្យ៉ាងទៀតមនុស្សភាគច្រើនណាស់ដែលចូលចិត្តកាត់ក្តី វិន័យសង្ឃតាមការយល់ឃើញរបស់ខ្លួន ជាងកាត់ក្តីតាម

វិន័យរបស់ព្រះ។ រឿងនិមន្តដើរលេង ច្បាស់ណាស់ថា មនុស្សចូលចិត្តផុសរូបខ្លួនឯង និងកន្លែងស្អាត។ យូរៗបានចេញក្រៅម្តងតំបន់ស្អាតហើយ ប្រាកដជាថតច្រើនហើយ កម្រមានអ្នកថតក្នុងបង្គន់អាចម៍ណាស់។»៕

Leave a Reply