ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា បើទោះកាកាអូស្ត្រាលី និងបុគ្គលល្បីមួយចំនួនទៀតចេញមុខរិះគន់ស្ថាបនា ទៅលើអ្នកគ្រូម៉ាលីនដា ជុំវិញការបង្រៀនអង់គ្លេស មិនមានភាពត្រឹមត្រូវបែបណាក៏ដោយ ក៏រហូតមកទល់នឹងពេលនេះ អ្នកគ្រូរូបនេះ ហាក់មិនខ្វល់ខ្វាយនោះទេ។
ដោយឡែក នៅក្នុងការបង្រៀនអ្នកគាំទ្រខ្លួនពាក់ព័ន្ធនឹងទៅប្រធានបទ«ហាមធ្វើ business បើមិនដឹង3យ៉ាងនេះ» កាលពីយប់មិញ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននោះ អ្នកគ្រូម៉ាលីនដា គ្រាន់តែឆ្លៀតពេលបញ្ជាក់យ៉ាងខ្លីថា អ្នកគ្រូមិនអីទេ អ្នកគ្រូសុខសប្បាយទេ តែអ្នកគ្រូត្រូវរៀនបន្ថែមទៀតប៉ុណ្ណោះ។
ក្នុងនោះដែរ ពាក់ព័ន្ធនឹងរឿងនេះ កាកាអូស្ត្រាលី ដែលជាបុគ្គលចេញមុខរិះគន់ស្ថាបនាជុំរិញរឿងនេះផុសផុលជាងគេនោះ បានប្រតិកម្ម បញ្ចេញមតិជុំវិញការមិនតបតនេះផងដែរ ដោយអ្នកនាង ហៅថា ការធ្វើបែបនេះជាមនុស្សកំសាក ធ្វើខុសហើយមិនចេញមុខបកស្រាយទៀត។
ជាក់ស្តែង អ្នកនាង កាកា បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅយប់នេះដូច្នេះថា «ធ្វើខុសហើយនៅតែមិនចេញមុខបកស្រាយ មិនមែនមានន័យថាអ្នកឯងជាមនុស្សសន្សំសុខឬក៏ជាមនុស្សជោគជ័យទេ គេហៅថាជាមនុស្សកំសាក មនុស្សដែលមិនស្រឡាញ់កិត្តិយសមនុស្សគ្មានភាពទទួលខុសត្រូវលើសម្ដីខ្លួនឯង
បោកអ្នកស្រុកខ្មែរដែលមិនដឹងអីបាន ប៉ុន្តែបោកពួកអូស្ត្រាលីមិនបានទេនាងនេះហើយប្រភេទពួកមួយចំនួនតូចដែលទើបនឹងមកជាន់ទឹកដីរបស់គេខ្លួនល្ងង់តែធ្វើចេះខ្ជិលនិយាយមានតែអ្នករៀនទេ ទើបដឹងការពិតវាយ៉ាងណា!»។
យ៉ាងណាមិញ គួរបញ្ជាក់ថា ជុំវិញរឿងខាងលើនេះ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ កាកាអូស្ត្រាលី ក៏បានឡាយវីដេអូ ចេញពីមាត់ខ្លួនផ្ទាល់ ចៀសវាងការយល់ច្រឡំមួយចំនួន ធ្វើឲ្យមានភាពស្រពិចស្រពិលជុំវិញមតិរិះគន់របស់ខ្លួននោះ៕ប្រភព៖តារា
សូមទស្សនាវីដេអូខាងក្រោមនេះ