ទីបំផុត សុផា លីនដា ដាច់ចិត្តបើកបង្ហាញ មុខគូស្នេហ៍ជាសាធារណៈហើយ

ភ្នំពេញ៖ តារាសម្ដែង និងតារាម៉ូដែល កញ្ញា សុផា លីនដា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយនាងបានឈានជើងចូលសិល្បៈអស់ច្រើនឆ្នាំមកហើយ តែសន្ទុះនៃការគាំទ្រពីទស្សនិកជន នៅតែច្រើនដដែល។

ម្យ៉ាងវិញទៀត យើងសង្កេតឃើញថា តារាស្រីរូបនេះ នៅតែមានរូបសម្ផស្សស្រស់ស្អាត នៅក្មេងដដែល បើទោះបីមានវ័យច្រើនបន្តិចមែន។ ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ តារាស្រីពោរពេញដោយសមត្ថភាពរូបនេះ តែងតែបង្ហោះរូបភាពបង្អួតសម្រស់ ជាមួយស្ទាយ៍តែងខ្លួនក៏គាន់តែទាន់សម័យ បង្ហាញភាពស៊ិចស៊ី ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់ខ្លួនជានិច្ច។

គួរបញ្ជាក់ផងដែរ កញ្ញា សុផា លីនដា បានបង្ហាញស្នាដៃក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំហើយ តែនាងនៅមិនទាន់បានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់សោះ។ តែថ្មីៗនេះ ស្រាប់តែនាងបង្ហោះរូបភាពថ្មីមួយសន្លឹកជាមួយគូស្នេហ៍ខ្លួន ធ្វើឲ្យមិត្តៗសិល្បករ សិល្បការិនីរួមអាជីព និងហ្វេនៗជាច្រើន ភ្ញាក់ផ្អើល និងចូលរួមអបអរសាទរនាងស្ទើរតែគ្រប់គ្នាតែម្ដង។
. . . size-full wp-image-120200" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/23-22.jpg 638w, http://www.cambodiawikinews.com/wp-content/uploads/2020/07/23-22-199x300.jpg 199w" sizes="(max-width: 638px) 100vw, 638px" />
ក្រោយនាងបង្ហាញមុខមាត់គូស្នេហ៍រួចមក មានហ្វេនៗអ្នកគាំទ្រជាច្រើន ចង់ឃើញនាងជាមួយម្ចាស់ស្នេហ៍ដឹងដៃគ្នាចូលរោងការឆាប់ៗទៀតផង៕

Leave a Reply