ចិន មកវិញហើយ ជិត២ពាន់នាក់ មក​ខេត្តព្រះសីហនុ ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ…

អ្នកដំណើរមកដល់ តាមជើងយន្តហោះ ពីប្រទេសចិន មក កាន់ព្រលានយន្តហោះ កងកេង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ២៤ជើង មានអ្នកដំណើ រសរុបចំនួន ១,៩២៤នាក់ ក្នុងនោះស្រី ៣៨១នាក់ ដែលអ្នកដំណើរទាំងនោះ គឺជាអ្នកវិនិយោគនៅ កម្ពុជា ពិសេសខេត្តព្រះសីហនុ។ នេះបើយោង តាមការឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃាង ភារម្យ បានប្រាប់សារ ព័ត៌មាន Click News ឱ្យដឹងថា ចំនួននៃការមក ដល់អ្នកវិនិយោគចិននេះ បានធ្វើឱ្យព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមាន សកម្មភាពហោះហើរ ឡើងវិញកា ន់តែច្រើន ជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តនេះ នឹងចាប់ផ្តើម កម្រើកឡើងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់អ្នកដំណើរទាំងអស់ ដែលមកដល់ ត្រូវបានដាក់ឱ្យស្ថិតនៅកន្លែងចត្ថាឡីស័ក្តបានយ៉ាង ត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល កម្ពុជា និងអង្គការសុខភាពពិភព លោក មុននឹងអនុញ្ញាតឱ្យពួក គេចេញ ចរាចរណ៍ នៅទីតាំ ងអាជីវកម្ម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យសាលា ខេត្ត បានចាត់ទុក ការមកដល់នៃអ្នកវិនិយោគនេះ បានធ្វើឱ្យខេត្ត ព្រះសីហនុ មានមនុស្សចេញចូលច្រើនជាងមុន ហើយចរន្តនៃការចា យលុយ ក៏មានចរាច រណ៍ សកម្មតាមនោះដែរ។ ចំណែក សេដ្ឋកិច្ចខេត្តព្រះសីហនុ អាចនឹងល្អប្រសើរ មួយកម្រិតឡើងវិញ ទោះបីមិនល្អប្រសើរ ដូចមុនក៏ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា វិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បាននិងកំពុង ធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួល រង នូវផលប៉ះពាល់ តាំងពីអំឡុង បុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការ បិទ ហ្គេម អនឡាយ និងវិបត្តិវីរុសកូវីដ១៩(Covid-19) បានធ្វើឱ្យវិស័យមួយនេះ រងផលប៉ះពា ល់ធ្ងន់ធ្ងរ។ បច្ចុប្បន្នខេត្តមាត់ សមុទ្រមួយនេះ ចាប់ផ្តើមមាន សង្ឃឹមឡើងវិញហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply