មិនធម្មតា!!​ តាម​ពិត​ អនាគត​កូន​ប្រសារ​​លោក​ អេ​ ភូ​ថង​ កំពុង​បម្រើ​តួនាទី​មួយ​នេះ​​ក្នុង​ជួរ​រដ្ឋា​ភិ​បាល​សោះ

ភ្នំពេញ៖ លោក អេ ភូថង ជាអតីត​កំពូល​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ លោកមានកូនស្រីច្បងម្នាក់ ​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់តាំងពី​ដើម​មក និងបានស្នងត្រកូលជាអ្នកប្រដាល់បន្តជំនួសលោក គឺកីឡាការិនី អេ យ៉ា​នុ​ត។

បច្ចុប្បន្ន កីឡាការិនី អេ យ៉ា​នុ​ត ​ទើបតែ​មាន​វ័យ​ត្រឹម​១៩​ឆ្នាំទេ តែនាងធ្លាប់បានចេញទៅប្រកួតនៅក្រៅប្រទេស ដោយដើរតាមគន្លងឪពុករបស់ខ្លួនសម្រាប់មុខមាត់ប្រទេសក្នុងវិស័យប្រដាល់។


ដោយឡែក កាលពីម្សិលមិញ​ កីឡាការិនី អេ យ៉ា​នុ​ត បាន​សម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​វ័យក្មេងរូបសង្ហារ​ម្នាក់​មានឈ្មោះ​ថា លៀប ប៉​ហេង។ ហើយអ្វីដែលគួរឲ្យសរសើរនោះ អនាគតកូនប្រសារ អេ ភូថង រូបនេះគឺ​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ម្នាក់​ ដែលកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាលនា​ពេល​បច្ចុប្បន្ន​ផងដែរ។


ក្រឡេកមើល នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​កីឡាការិនី​រូប​នេះវិញ សង្កេត​ឃើញ​ថា មាន​ភ្ញៀវជា​ច្រើន​ចូលរួម​អបអរសាទរ​​ដល់​អ្នក​ទាំង​ពីរ​ជាមួយនឹងការរៀបចំ​កម្មវិធី​យ៉ាង​សន្ធឹង​សន្ធាប់ នៅ​ឯ​គេហដ្ឋាន​របស់​លោក អេ ភូ​ថង​ ​ផង​ដែរ ។


គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាការិនី អេ យ៉ា​នុ​ត មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វ័យ​កីឡាប្រដាល់​មិន​ចាញ់​ឪពុក​របស់​ខ្លួន​នោះ​ទេ ដែល​កន្លង​មក​សង្កេត​ឃើញ​ថា​កីឡា​ការី​រូប​នេះ​ធ្លាប់​បាន​ទៅ​ចូលរួម​នៅ​ឯ​ក្រៅប្រទេស​ផង​ដែរ​ ហើយនាង​បានប្ដេជ្ញាថា នឹងបន្តអាជីពជាអ្នកប្រដាល់នេះដោយមិនបោះបង់នោះឡើយ៕

Leave a Reply