សូមជម្រាបថា ជនបង្កជាមន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ និងនារីរង គ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។ យ៉ាងណាមិញ ចំពោះមូលហេតុ នៃអំពើ ឃា ត កម្ម ខាងលេីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ដោយរង់ចាំធ្វេីការស្រាវជ្រាវជាបន្ដទៀត។
ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ដែលជាអ្នកស្គាល់នារី រង គ្រោះ និងមានគណនីហ្វេសប៊ុកឈ្មោះ ម៉ា លី បានមានការលើកឡើងថា៖«មិនមែនជាអ្នកវិភាគទេ តែស្រណោះអាណិតប្អូនស្រីពេកធ្លាប់មកធ្វើសក់កន្លែងខ្ញុំ គ្នាស្លូតណាស់ហេតុអ្វីធ្វើដាក់គ្នាអញ្ចឹង គ្នាធ្វើការដើម្បីរកលុយ ចង់សួរថាលោកឯងបា ញ់ គេហ្នឹងមានអាណិតដល់ម៉ែឪគេទេ មានអាណិតដល់ចិត្តប្រពន្ធកូនខ្លួនឯងទេ។
បើស្រលាញ់នរណាម្នាក់ត្រូវចេះបែងចែកឲ្យច្បាស់ថាខ្លួនឯងមានប្រពន្ធគេអ្នកធ្វើការ ពេលមានរឿងអញ្ចឹងកើតឡើងមកសួរថាអ្នកណាអ្នកទទួលសម្ពាធខ្លាំងជាងគេ គឺគ្រួសាររបស់លោកឯង ហើយនឹងគ្រួសារក្មេងស្រី ជ្រុលជាខ្លាំងអញ្ចឹងហើយមិនលែងប្រពន្ធខ្លួនឯងមកយកគេមក។ កម្មមិនចាំស្អែក»។
