កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ នៅឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ ។
ក្រោយទទួលបានកូនស្រីម្នាក់នេះ ចែកា និងស្វាមី តែងតែបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយខុសពីសព្វដង មើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់ នូវសមាជិកថ្មី ដ៏គួរឲ្យក្នាញ់ម្នាក់នេះ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ យាយស្រួយ បានមកសួរសុខទុក្ខ ចែកា ដល់មន្ទីរពេទ្យ ថែមទាំងពោលពាក្យដ៏ភ្ញាក់ផ្អើលប៉ុន្មានម៉ាត់ថា “ថ្ងៃនេះ យាយស្រួយយកអូន pin pin មកលេង អូន ម៉ូនីតា យាយស្រួយក្មេងស្អាតសាហាវណាស់”។
ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ផងដែរថា ៖ មើលយាយស្រួយអត់ស្គាល់, យាយស្រួយស្អាតណាស់, ខំមើលមុខយូៗទៅទើបដឹងថាយាយស្រួយ, ក្មេងមែនតាបងមើលមិនចង់ស្គាល់ថាយាយស្រួយ ព្រមទាំងនៅមានពាក្យជាច្រើនទៀត ដែលសរសើរពីសម្រស់យាយស្រួយ៕