មើលគូគេផង ទោះបែកទ្រនំគ្នា Mick និង Bow នៅតែស្អិតរមួតដដែល

ថៃ៖ បន្ទាប់ពីមានព័ត៌មានអំពី តារាសម្ដែងស្រីវ័យក្មេង Bow Maylada បានផ្លាស់ទ្រនំចាកចេញពីប៉ុស្តិ៍ទូរទស្សន៍លេខ៧ ទៅគ្រងដំណែងតួឯកនៅទ្រនំថ្មី គឺបុស្តិ៍ទូរទស្សន៍លេខ៣ មកធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន នាំគ្នាព្រួយបារម្ភជាខ្លាំង ព្រោះថា ខ្លាចតារាសម្ដែងស្រីរូបនេះ ឃ្លាតកាយណាយចិត្តពីគូស្នេហ៍ គឺ កម្លោះសង្ហា Mick Thongraya ដែលនៅតែឈរជើងក្នុងប៉ុស្តិ៍លេខ៧ ដដែលនោះ។

យ៉ាងណាមិញ ទន្ទឹងនឹងការព្រួយបារម្ភរបស់ហ្វេនៗទាំងនោះ ថ្មីៗនេះ Mick និង Bow បានបង្ហាញមុខជាមួយគ្នាជាថ្មី ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តឡើងវិញ ព្រោះតែពួកគេទាំងពីរ បាននាំគ្នា ទៅលំហែនៅមាត់សមុទ្រ ជាមួយគ្នា ដោយបង្ហាញភាពស្និទ្ធស្នាលគ្នា យ៉ាងគួរឲ្យច្រណែនផងដែរ។

តាមរយៈរូបភាពជាច្រើន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់តារាសម្ដែងមួយគូនេះ អ្នកគាំទ្រពិតជាលែងព្រួយចិត្តរឿងអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាទៀតហើយ បើទោះបីជានៅកន្លែងធ្វើការផ្សេងគ្នាពិតមែន ប៉ុន្តែយ៉ាងណាពួកគេ នៅតែអាចឆ្លៀតពេលឲ្យគ្នាបានដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply