មិនបាច់ឆ្ងល់ថាហេតុអ្វី Peach សង្ហាយ៉ាងនេះឡើយ មើលម៉ាក់ៗគេផង លេងខ្លួនឡើងចាស់ដៃ

ថៃ៖​ ក្រោយពីជួបព្យុះភ្លៀងអស់មួយរយៈពេល បច្ចុប្បន្ននេះ តារាសម្ដែងប្រុសវ័យក្មេង Peach Patchara ហាក់ដូចជាមានជីវិតដ៏ស្រស់បំព្រងម្ដងទៀត ដោយខ្លួនកំពុងតែមានទំនាក់ទំនាក់ស្នេហាថ្មី ព្រមទាំងកំពុងតែយល់ចិត្តគ្នា ប្រកបដោយក្ដីសុខនិងភាពរីករាយផងដែរ។

ជាក់ស្ដែង បើងាកមកមើលពីជីវិតនៅក្នុងការងារសិល្បៈវិញ តារាប្រុសរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រទៅលើសមត្ថភាពសម្ដែងនោះទេ តែថែមទាំងទទួលបាន ការពេញចិត្តពីហ្វេនៗជាច្រើន ជាមួយនឹងភាពស្រស់សង្ហា គួរឲ្យទាក់ទាញរបស់លោក ហើយព្រមទាំងត្រូវហ្វេនៗមានកោតសរសើរពីភាពស្រស់ស្អាត ពីសមាជិកគ្រួសាររបស់លោកទៀតផង។

ដោយឡែក នៅក្នុងនោះដែរ​ សមាជិកម្នាក់ដែលត្រូវបានគេកោតសរសើរពី សម្រស់ដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍នោះគឺ អ្នកម្ដាយរបស់លោកតែម្ដង ដែលធ្វើឲ្យពួកគេមិនចម្លែកចិត្តនោះឡើយថា ហេតុអ្វីបានជា Peach មានភាពស្រស់សង្ហាយ៉ាងនេះ

តាមពិតដោយសារតែអ្នកម្ដាយរបស់លោក ក៏មានភាពស្រស់ស្អាតមិនចាញ់គ្នាឡើយ ថែមទាំងមានភាពក្មេងជាវ័យ ព្រមជាមួយនឹងការតែងខ្លួនយ៉ាងលេចធ្លោ នៅពេលបង្ហាញខ្លួន ម្ដងៗ បើទោះបីជាមានវ័យចំណាស់ក៏ដោយ ធ្វើឲ្យក្រមុំៗមួយចំនួនស្ទើរតែសុំខ្មាស់ពី សម្រស់អ្នកម្ដាយរូបនេះ ៕ សូមទស្សនារូបភាពខាងក្រោម៖

. . . http://www.cambodiawikinews.com/wp-content/uploads/2020/07/25-16-768x833.jpg 768w" sizes="(max-width: 1080px) 100vw, 1080px" />

Leave a Reply