ស្រប​ពេល​កំពុង​ជិះ​រថយន្ត​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ វ៉ាន់ វ​ល័​ក្ខ បង្ហាញ​រថយន្ត​១​ទៀត ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ តារា​សម្ដែង​សិច​ស៊ី វ៉ាន់ វ​ល័​ក្ខ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ជាមួយ​វត្តមាន​រថយន្ត​ថ្មី​សន្លាង​របស់​កញ្ញា ម៉ាក​Lexus 570 Kuro ស៊េរី​ឆ្នាំ ២០២០ តម្លៃ​ជាង ២០ ម៉ឺន​ដុល្លារ ស្របពេល​កញ្ញា កំពុង​ជិះ​រថយន្ត ឡង់​គ្រឺ​ស័​រ​ស៊េរី​ខ្ពស់ តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ​ស្រាប់​ទៅហើយនោះ។


បង្ហោះ​រូបភាព​៣​សន្លឹក​ដើម្បី​ជាការ​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​របស់ខ្លួន​ខាងលើ​នេះ តារា​សម្ដែង​មាន​ប្រវត្តិ​ជា​អ្នក​ឃ្វាលគោ​រូបនេះ បានសរសេរថា «​ថ្ងៃ​លាប​ថ្ងៃជ័យ​ថ្ងៃ​សេរី​សួស្ដី​ថ្ងៃ​ហេងៗ​ៗ​ៗ​ៗ​ៗ​​អរគុណ​គ្រប់យ៉ាង​ធ្វើអោយ​ខ្ញុំ​ខំ​រហូត​ខ្ញុំ​មាន​ថ្ងៃនេះ​»​។​

ក្រៅពី​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ខាងលើនេះ តារា​សម្ដែង​សិច​ស៊ី វ៉ាន់ វ​ល័​ក្ខ ក៏ត្រូវ​បាន​គេ​ដឹងថា បាន​ទិញ​ផ្ទះ​វិឡារ​នៅក្នុង​បុរី អ័​រ​គី​ដេ​វីឡា នៅ​ត្រើយម្ខាង​ផងដែរ ដែលមាន​តម្លៃ​ជិត ៤០ ម៉ឺន​ដុល្លារ​ឯណោះ​។


​ភាព​ហ៊ឺហា ទាំងអស់នេះ តារា​សម្តែង វ៉ាន់ វ​ល័​ក្ខ បាន​ប្រាប់ថា កើតចេញ​ជាការ​ខំប្រឹងប្រែង​របស់​នាង ទាំង​ការងារ​សិល្បៈ​ក៏ដូចជា​ការងារ​រកស៊ី​​។ តាមរយៈ​នេះ​ផងដែរ អ្នកគាំទ្រ អ្នកនាង​ជាច្រើន បាន​ចូលរួម​អបអរសាទរ ហើយ​មាន​អ្នកខ្លះ ក៏បាន​ទទូច​ឲ្យ​កញ្ញា​ធ្វើការ​ជប់លៀង​ផង​នោះ​៕

Leave a Reply