មិនដែលបានឃើញសោះពីមុនមក!!! សត្វឥន្ទ្រីមួយនេះមាឌធំយ៉ាងនេះ…

ឥន្ទ្រីមួយក្បាលនេះមានឈ្មោះថា Harpy Eagles។ វាត្រូវបាន​ទទួលការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងពីបណ្តាញ​អ៊ីន​ធើ​ណែត។ ​Harpy Eagles​ ​ត្រូវបានគេចាត់​ទុក​ថាជា​ប្រភេទ​សត្វកម្រ​ដែលជិត​ផុតពូជ​។ មនុស្ស​បានបំផ្លាញ​ព្រៃ​ឈើ​ដែល​ជាកន្លែងជ្រក​កោន​របស់ពួកវា​។​ ឥន្ទ្រី​មួយក្បាល​នេះត្រូវបង្ខំ​ចិត្តចាកចេញ​ពីកន្លែង​រស់នៅ​របស់វាទាំងគ្មាន​ចំណី​អាហារ​ដើម្បី​ស្វែង​រក​កន្លែង​នៅថ្មី​ផ្សេងទៀត​។

គេបាន​សង្កេតឃើញថា​ ​ពួកឥន្ទ្រី​ ​Harpy Eagles​ ភាគ​ច្រើន​យើង​អាច​រក​ឃើញ​នៅប្រទេស​ ​ប្រេស៊ីល​ ​និងនៅ​ ​អាមេរិកខាងត្បូង​។បក្សីដ៏​ស្រស់ស្អាត​ទាំងនេះស្ថិត​ក្នុង​ចំណោម​សត្វ​ឥន្ទ្រីដ៏ធំបំផុតនៅ​លើផែនដីហើយ​ប្រសិនបើអ្នកឃើញ​វាអ្នក​នឹង​មិន​អាច​ភ្លេច​រូបភាព​ដ៏​មានឥទ្ធិពល​របស់វា​បានទេ។

មនុស្ស​មួយ​ចំនួន​មាន​ជំនឿថា​ ​បក្សី​ប្រភេទ​នេះ​មិនត្រឹម​តែជា​សត្វ​បក្សីដ៏​អស្ចារ្យ​នោះទេ​ គឺ​គេប្រៀប​បានទៅ​មនុស្ស​ម្នាក់​ដែល​ស្លៀក​ពាក់​រោម​សត្វ​ពី​លើ​ខ្លួន​តែប៉ុណ្ណោះ​។ ​ប្រភេទសត្វ​ឥន្ទ្រី​ Harpy Eagles ​ប្រមាញ់​អាហារ​ គឺមិនមែនត្រឹមតែសត្វតូចៗនោះទេ ពួកវាឈរ​សំកាំងនៅ​លើដើមឈើ​ដើម្បី​បរបាញ់​សត្វស្លាប​មួយ​ចំនួនដូច​ជា៖ ​សត្វ​សេក​ សត្វ​សំពោច​ សត្វ​កញ្ច្រោង​ ​សត្វ​បង្កួយ​យក្ស​ ជួន​កាល​សូម្បី​តែ​សត្វត្មាតខ្មៅ​។

Leave a Reply