សម្តីមាស!! ចៅហ្វាយខេត្តពោធិ៍សាត់៖ រឿងជម្លោះគ្រប់យ៉ាង បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំ ងឺមួយដែលគ្មានថ្នាំព្យាបាល!

អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា «ជ ម្លោះគ្រប់យ៉ាងទាំងអស់ បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំ ងឺមួយដែលគ្មានថ្នាំព្យាបាល ហើយយើងមានតែបា ត់បង់នូវសុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅលើសាលាឆាន់វត្តដូងជ្រុំ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រ ឈម ក៏ដូចជាទំ នាស់ផ្សេងៗគ្នា ចំនួន៤ករណី ដល់មូលដ្ឋានផ្ទាល់។

សកម្មភានេះ ធ្វើឡើងដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀតជាមួយនឹងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានៈជាកូន ជាក្មួយ ជាបង និងជាប្អូនហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុ ក្ខពួកគាត់គ្រប់ពេលវេលា។

លោកបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំ ពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវស ណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»៕

Leave a Reply