សម្រាប់ឯកឧត្តម គួច ចំរើន កាលៈទេសៈចាំបាច់ មីឆ្ងាញ់បំផុត តែរឿងចាំបាច់បំផុតនោះគឺ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ

កន្លងទៅ១ឆ្នាំហើយ ដែលឯកឧត្តម គួច ចំរើន លោកបានមកធ្វើជាអភិបាលខេត្ត នៅខេត្តព្រះសីហនុ ដោយលោកបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ និងរៀបចំខេត្តមួយនេះ បានយ៉ាងល្អ ពីមួយជំហានទៅមួយជំហាន ។


លោក គួច ចំរើន ត្រូវបានការគោរពស្រលាញ់ និងការសាទរ ពីសំណាក់មហាជន ពិសេសគឺការ ធ្វើឲ្យខេត្តមួយនេះ វិលត្រលប់មកវិញ ជាមួយនឹង ទេសភាពយ៉ាងស្រស់ស្អាត ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ។


ទោះបីជាលោកត្រូវនឿយហត់ យ៉ាងណាក្តី តែលោក នៅតែតស៊ូជាមួយបងប្អូនយើង លោកនឹងមិនបោះបង់បងប្អូនល្អចោលជាដាច់ខាត ឲ្យតែបងប្អូននៅតែគាំទ្ររូបលោក និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលកំពុងតែបម្រើដល់បងប្អូនទាំងអស់គ្នា ព្រោះថា ការទទួលស្គាល់ និងការស្រលាញ់របស់បងប្អូនគឺជាកំលាំងចិត្តដ៏ខ្លាំងក្លាបំផុតសម្រាប់លោក។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារអមជាមួយនឹងរូបភាពចាស់របស់លោក គួច ចំរើន លើបណ្តាញសង្គម ព្រមជាមួយពាក្យមួយឃ្លាថា “កាលៈទេសៈចាំបាច់ មីឆ្ងាញ់បំផុត តែរឿងចាំបាច់បំផុតនោះគឺ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ”។ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply