ជួយឆ្លើយផង តើបុរសជាចៅក្រម អាចជាប់ទោសដូចនឹងស្ត្រីជនជាតិចិនដែរឬទេ?

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ម្នាក់​បានសម្រេច តែ​ត្រូវ​ម្ចាស់​ជិះឡាន​ដេញតាម និង​ជ្រុល​បុក បណ្តាល​ឲ្យ​ស្លា.ប់ ​ម្នាក់​នៅនឹងកន្លែង ដែល​ត្រូវ​បានដឹងថា​ ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស រីឯ​ដៃគូ​ម្នាក់ទៀត ជិះ​រត់​គេចខ្លួនបាត់​ កាលពី​វេលា​ម៉ោង ២ និង ២០ នាទី រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ម្ចាស់​កាបូបត្រូវ​បានដឹងថា​ជា​ចៅក្រម​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រូបគាត់​បាន​បើករថយន្ត​ម៉ាក Highlander ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AF-7006 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​បំណង​ទៅ​កាត់សក់​នៅ​ហាង​មួយ ប៉ុន្តែ នៅពេល​គាត់​បើកទ្វា​រថយន្ត​បម្រុង​ដើរចូល​ទៅក្នុង​ហាង​កាត់សក់ ស្រាប់​តែមាន​ជនសង្ស័យ​ជា​ស្ត្រី​តែងខ្លួន​ធ្វើជា​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៩ មកពី​ក្រោយ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ដៃ​គាត់​បានសម្រេច​តែម្តង ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ​។​

ម្ចាស់​កាបូប​បន្តថា បន្ទាប់ពី​ឆក់​រួច ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស​នោះបាន​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​តែម្តង ភ្លាមៗ​នោះ គាត់​ក៏បាន​ជិះឡាន​ដេញតាម រហូតដល់​ចំណុចកើតហេតុ ក៏បាន​វាក់​នឹង​រថយន្ត​១​គ្រឿង​ទៀត​នៅខាងមុខ ហើយ​ដោយសារ​ខណៈពេល​នោះ​បើក​លឿន​ទៀត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​ជា​ចោរ​រូបនេះ​ស្លា.ប់ ​ភ្លាមៗ​នៅហ្នឹងកន្លែង​តែម្តង​។​


បុរសដែលត្រូវបានគេស្គាល់ថាជាចៅក្រម

រថយន្តចៅក្រម
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ដូចគ្នានឹងករណី កាលពីថ្ងៃទី​ ១២​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ដែលស្រ្តីជនជាតិចិន​ ឈ្មោះ​ ថាង​ យាន​ បានបេីកឡាន​ដេញបុកចោរឆក់​បណ្ដាលឲ្យស្លា,ប់​ ត្រូវ​បាន​ចៅក្រម​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ពី​បទ​ មនុស្ស​ឃាតដោយ​អចេតនា​ ។

ជាសំណួរដែលមហាជនពឹងឲ្យរកចម្លើយ ដូចច្នេះ សុំសួរអ្នកច្បាប់បន្តិច​ មេត្តា​ជួយពន្យល់​ផង​ ហេតុ​ការណ៍​ ២​ ដូចគ្នា​នេះ តេី​ចៅក្រម​មានទោសដូច​ករណី​ ស្រី្តជនជាតិចិន​ ដែរឬទេ​ ? បេីមានបងប្អូន​អ្នកច្បាប់​ណាដឹងជួយប្រាប់ផង​ សូម​អរគុណ​ ។

ស្ត្រីជនជាតិចិន

ស្ត្រីជនជាតិចិន
ប្រភព អាម៉ាប៉ាប៉ាដតញ៉ូស

Leave a Reply