Cute គួរឲ្យក្នាញ់ណាស់! កូនស្រី ម៉ូលីកា មុខឡើង Cute គួរឲ្យស្រលាញ់ ព្រមជាមួយសារជូនពរពីអ្នកម្តាយថា…

កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ នៅឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ ។


ក្រោយទទួលបានកូនស្រីម្នាក់នេះ ចែកា និងស្វាមី តែងតែបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយខុសពីសព្វដង មើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់ នូវសមាជិកថ្មី ដ៏គួរឲ្យក្នាញ់ម្នាក់នេះ។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ ចែកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយស្វាមី និងកូនស្រី ព្រមទាំងភ្ជាប់សារខ្លីមួយផ្តាំទៅកូនទើបនឹងកើតម្នាក់នេះថា ​៖


“កាដូដ៏ធំបំផុតរបស់ខ្ញុំ គឺទទួលបាន កូនស្រីមួយនេះហើយ គឺ នុន ចន្ទម៉ូនីតា អូន អាយុបាន4ថ្ងៃហើយច៎ាស។ កូនស្រីមាសម្តាយ​ ធំឡេីងត្រូវធ្វេីជាមនុស្សដែលមានឆន្ទៈ​ គុណធម៌​ សីលធម៌​ សច្ចធម៌​ សុច្ចរិត​ មេត្តាធម៌ និងមានទំនួលខុសត្រូវ​ណាកូន​។


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply