មើលទៅសប្បាយដល់ហើយ! អីយ៉ា ស្ងាត់ៗ វិចិត្រករខ្មែរ ដាក់ប៉ុន្មានបទនេះ ពីរោះដល់ហើយ ដល់ថ្នាក់ធ្វើឲ្យភ្ញៀវបរទេស ដើរទៅទស្សនាអង្គរវត្ត ឃើញភ្លាម ក៏សុំចូលរំាជាមួយភ្លេត (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជានៅចាំ វិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរ​គំនូរ ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង។ វិចិត្រកររូបនេះ​មិន​ទាន់មាននរណាម្នាក់​ស្គាល់​ឈ្មោះ​ពិត​នៅ​ឡើយ ​ដោយ​រូបគាត់ ឲ្យ​ស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ» ប៉ុណ្ណោះ។


ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ លោកបាននាំអារម្មណ៍ ប្រិយមិត្ត ឲ្យប្លែកម្តង ដោយលោកបានច្រៀងចម្រៀងដ៏ពីរោះៗជាច្រើនបទ ដើម្បីបំបាត់ការអផ្សុក។


លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃនេះខ្ញុំបាទច្រៀងចង្វាក់ប្រពៃណីខ្មែរ ចំនួន5បទ គឺចង្វាក់ក្បាច់ ទ្វីស ឆាឆាឆា និង ចង្វាក់សារ៉ាវ៉ាន់ អ្វីដែលសំខាន់ មានភ្ញៀវបរទេស ដើរទៅទស្សនាអង្គរវត្ត ឃើញខ្ញុំច្រៀង ក៏សុំមកចូលរួមរាំជាមួយខ្ញុំដែរ ។


បើមានការភ្លាំងភ្លាត់ដោយប្រការណាមួយ សូមពុកម៉ែបងប្អូនខន្តីអភ័យទោសផង ព្រោះអីខ្ញុំមិនមែនជាតារាចម្រៀងទេ សូមអរគុណ សម្រាប់ការគាំទ្រ របស់ពុកម៉ែបងប្អូនចំពោះវិចិត្រករខ្មែរម្នាក់នេះ។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ទាំងអស់គ្នា ៖



ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ទាំងអស់គ្នា ៖

Leave a Reply