ភ្ញាក់ផ្អើល! យូរី សម្រេចចិត្តចេញពីផលិតកម្មសាន់ដេហើយ ព្រោះហេតុផលថា…

(ភ្នំពេញ)៖តារាចម្រៀង យូរី ម្ចាស់បទ « 1 8 +» បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៨ ខែកក្ កដា ឆ្នាំ២០២០ ថា ក្នុងខែកក្កដា នេះ នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ នៅដំណាច់ខែកក្កដានេះហើយ ដោយមិនបន្តកិច្ចសន្យាទៀតទេ ពោលគឺនាងបានចាកចេញពីផលិតកម្ម សាន់ដេ ដើម្បីរកទ្រនំថ្មី ដើម្បីសាងកេរ្តិ៍ឈ្មោះ និងបន្តអាជីពជាតារាចម្រៀង ឲ្យកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត ខណៈផលិតកម្មថ្មី ដែលត្រូវចូលបន្តមិនទាន់បង្ហើបឡើយ។


ម្ចាស់បទ «1 8 +» មានចំណងជើងថា «Bae» កញ្ញា យូរី បានសម្រេចចិត្តចាកចេញពីទ្រនំសាន់ដេ ដែលជាផលិតកម្មធ្លាប់កម្សត់កម្រជាមួយគ្នាជិត១០ឆ្នាំ ខណៈផលិតកម្មថ្មីដែលកំពុងត្រៀមខ្លួនចូលនោះ គឺមិនត្រូវបាន យូរី បង្ហើបប្រាប់ឡើយ។ ការលើកឡើងនេះ ព្រោះតែកញ្ញា យូរី ទុកឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើល ពេលចេញបទ​ដំបូងក្នុងទ្រនំថ្មី នៅខែសីហាខាងមុខនេះ។កញ្ញា យូរី និយាយថា «ចា៎បង!


នៅមួយខែហ្នឹងទៀត ខ្ញុំចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេហើយបង.. ហើយខ្ញុំក៏អត់បន្តកិច្ចសន្យាទៀតដែរ គឺខ្ញុំបានសម្រេចចិត្តដើរចេញពីផលិតកម្មសាន់ដេហើយ។ ចំពោះផលិតកម្មថ្មីដែលខ្ញុំនឹងចូលនោះ គឺខ្ញុំទុក Surprise អ្នកគាំទ្រ ព្រោះនៅក្នុងខែសីហាខាងមុខនេះ ខ្ញុំនឹងចេញបទចម្រៀងថ្មី ក្នុងផលិ តកម្មថ្មីនោះហើយបង!»។


ជាមួយនឹងការប្រកាសជាផ្លូវការថា ដើរចេញពីផលិតកម្មសាន់ដេនោះ កន្លងទៅថ្មីៗយូរី ទើបតែចេញបទ «1 8 +» ដែលធ្វើឲ្យមានការគាំទ្រ និងភ្ញាក់ផ្អើល ព្រោះចម្រៀងមួយនោះ មិនស្ថិតក្នុងផលិតកម្ម សាន់ដេ នោះទេ ​ចំណុចនេះជាមូលហេតុ ដែលនាំឲ្យមានការសង្ស័យថា យូរី នឹងចាកចេញពីផលិ តកម្ម សាន់ដេ នៅកាលៈ ទេសៈណាមួយមិនខាន។


យ៉ាងណាមិញ នៅពេលនេះគឺច្បាស់ការហើយ ដោយ យូរី បញ្ជាក់ថា នឹងដើរចេញពិតប្រាកដមែន។សូមបញ្ជាក់ថា តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ដោយគិតមកទល់បច្ចុប្បន្ន មានរយៈពេល៧ឆ្នាំ ដែលនាងបានជ្រកក្រោមផលិតកម្ម ដ៏ចំណាស់មួយនេះ។


ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបាន​ផលិតកម្មលើកស្ទួយជួយឲ្យមានបទល្បីៗជាច្រើ ន។ បទរបស់យូរី ដែលល្បីដំបូងនៅផលិតកម្មនេះ គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» និង ក្រោយមកទៀតនាង​ចាប់ផ្ដើមល្បីខ្លាំង ជាមួយប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ មានដូចជាបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕

Leave a Reply