ទើបតែសម្រាលមិនទាន់បាន១អាទិត្យផង កូនស្រីចែកា មានមុខឡើងCute បែបនេះបាត់ទៅហើយ

ភ្នំពេញ៖ អតីតតារាស្រីរូបនេះ បានបង្ហាញក្តីរំភើបអំឡុងពេល ដែលខ្លួនជិតបានឃើញមុខកូនស្ងួនមាសម្តាយ ផ្ទាល់ហើយ ។ ការទន្ទឹងរងចាំនេះ ពិតជាធ្វើឲ្យអ្នកម្តាយរូបនេះ សប្បាយរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ។ ចំណែកលោកឪពុកវិញ អង្គុយមិនស្ងៀម ឈរមិនស្ងៀម ព្រោះតែចង់ឃើញមុខកូនឆាប់ៗ។

គួរបញ្ជាក់ផងដែរថា ម៉ូលីកា ​និងស្វាមី បានចូលរោងការតាំងពីអំឡុងចុងឆ្នាំមុនមកម្ល៉េះ ហើយប្ដីប្រពន្ធមួយគូនេះ ទោះបីជាធ្លាប់មានរឿងរ៉ាងឈ្លោះ ទាស់ទែងគ្នាជាច្រើនដងក៏ពិតមែន ប៉ុន្តែទំនាក់ទំនងពួកគេ គ៏អាចផ្សះ ផ្សាគ្នាបានមកវិញយ៉ាងល្អផងដែរ។

អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង ម៉ូលីកា បានធ្វើការសម្រាលកូនបាន ដោយជោគជ័យហើយ ដោយអ្នកនាង ជាមួយនិងស្វាមី ពិតជាមានក្ដីរំភើបជាខ្លាំង ក្រោ យ បានឃើញមុខ កូនស្រីមួយរូបយ៉ាងគួរឲ្យក្នាញ់ហើយមិនត្រឹមតែប៉ុណ្ណោះទេ ប៉ាម៉ាក់ ក៏បានដាក់ឈ្មោះឲ្យកូនស្រី យ៉ាងពីរោះគឺមានឈ្មោះថា នុន ចន្ទម៉ូនីតា ទើបតែសម្រាលមិនទាន់បានប៉ុន្មានថ្ងៃផងមុខឡើងខ្ចូតគួរអោយស្រលាញ់ណាស់​ ៕

Leave a Reply