ស្ពានថ្មបុរាណកសាងដំបូងនៅរជ្ជកាល Ming ក្នុងខេត្ត Anhui ប្រទេសចិន ត្រូវបំផ្លាញដោយជំនន់ទឹកភ្លៀង

ស្ពាន​ថ្ម​បុរាណ​មួយ​អាយុកាល​ជាង ៤៨០ ឆ្នាំ កសាង​ក្នុង​រជ្ជកាល Ming (១៣៦៨-១៦៤៤) បាន​បាក់​ស្រុត​ធ្លាក់​ចូល​ក្នុង​ទឹក កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់​ក្នុង​ខេត្ត Anhui ភាគ​ខាង​កើត​ប្រទេស​ចិន ។

ស្ពាន Zhenhai ជា​កន្លែង​បុរាណ​ដែ​ស្ថិត​ក្រោម​ការ​ការពារ​ពី​រដ្ឋាភិបាល មាន​ទីតាំង​ស្ថិត​នៅ​ស្រុក Tunxi ក្នុង​ក្រុង Haungshan ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​យ៉ាង​គំហុក​កាត់​ទន្លេ Xin’an នៅ​វេលា​ម៉ោង​ប្រមាណ ៩ និង ៥០ នាទី​ព្រឹក ។

មិន​មាន​ព័ត៌មាន​បញ្ជាក់​ថា​មាន​អ្នក​រងគ្រោះ ឬ​ស្លាប់​ឡើយ ខណៈ​ប្រជាជន​ក្នុង​តំបន់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទី​នោះ ហើយ​ចរាចរណ៍​នៅ​លើ​ស្ពាន​ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា ។ គួរ​បញ្ជាក់​ថា ស្ពាន Zhenhai មាន​ប្រវែង ១៣៣ ម៉ែត្រ និង​ទទឹង ១៥ ម៉ែត្រ កសាង​ដំបូង​ក្នុង​ឆ្នាំ ១៥៣៦ និង​ជួសជុល​ឡើង​វិញ​ជា​ច្រើន​ដង​ក្នុង​រជ្ជកាល Qing (១៦៤៤-១៩១១) ៕

ប្រភព៖ Xinhuanet

Leave a Reply