ទ្រាំមិនបាន គេមើលងាយខ្លាំងពេក! ម៉ាដូណា លើកកកាយ ទ្រព្យដែលខ្លួនមាន ដឹងហើយចុកឈាម (មានវីដេអូ)

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាសម្ដែងប្រុសភេទទី ៣ លោក ម៉ាដូណា កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែច្រើនឡើង ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ ដែលបង្ហាញពីកាយវិការដ៏ក្រមិចក្រមើម ថែមទាំងផ្ដល់នូវសំណើចក្អាកក្អាយ និងភាពសប្បាយរីករាយ ជូនដល់អ្នកទស្សនាជាច្រើន ផងដែរ។​

ម៉្យាងវិញទៀត ដោយមានភាពជោគជ័យពីការងារសិល្បៈ ក្រឡេកឃើញថា តារាប្រុសភេទទី ៣ រូបនេះ កាន់តែមានភាពកាក់កប​ ក៏ដូចជារកចំណូលបានកាន់តែច្រើន តែលោក ហាក់ដូចជាមិនសូវបង្ហាញពីរបស់ទ្រព្យទាំងនោះទេ ដែលធ្វើឲ្យមនុស្សមួយចំនួន បាននិយាយមើលងាយដល់រូបលោក ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីត្រូវគេមើលងាយបែបនេះ លោកក៏មិនបាននៅស្ងៀមៗដែរ ដោយបានចេញមកបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបាននិយាយបកទៅអ្នកដែលមើលងាយវិញថា៖

មនុស្សម្នាក់ៗ មិនអាចវាយតម្លៃគ្នាតែសម្បកក្រៅនោះទេ ហើយទម្រាំតែឈានមកដល់ចំណុចនេះ លោកមានការតស៊ូ និងឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេស លោកថែមទាំងបានបញ្ជាក់ថា ថ្វីត្បិតតែលោកជាភេទទី ៣ មែន តែជាភេទទី៣ ដែលសង្គមទទួលស្គាល់ ហើយម៉្យាងវិញទៀត មិនមែនលោកគ្មានលទ្ធភាពទិញគ្រឿងពេជ្រ ឡាននោះទេ តែមិនទាន់ដល់ពេលត្រូវប្រើរបស់ទាំងនោះ ប៉ុន្តែលោកយកលុយទាំងនោះទៅទិញ របស់ទ្រព្យដែលធំៗ និងសំខាន់ជាងនេះទៅទៀត។

យ៉ាងណាមិញ តាមរយៈវីដេអូមួយនេះដែរ ក៏មានហ្វេនៗជាច្រើន មានការគាំទ្រនូវមតិយោបល់ដែលលោកបានរៀបរាប់នៅក្នុងនោះ ព្រមទាំងសរសើរដែលលោក មិនមានភាពអួតអាងនូវរបស់ទ្រព្យ ខណៈដែលលោក មានលទ្ធភាពនឹងទិញវាយកមកប្រើប្រាស់ ផងដែរ៕​ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply