ឃើញទៀតហើយ រំភើបមែនទែ​ន! អ្នកទេសចរប្រទះឃើញហ្វូងសត្វខ្ទីងនៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនោះឯ….(មានវីដេអូ)

អ្នកទេសចរប្រទះឃើញហ្វូងសត្វខ្ទីងនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្តខេត្តរតន:គីរី អ្នកទេសចរមួយក្រុម នាំមុខដោយមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងប្រជាសហគមន៍ជនជាតិដើមភាគតិចប្រូវ

នៃឧទ្យានជាតិវីរ:ជ័យ ក្នុងភូមិសាស្រ្តខេត្តរតនៈគីរី កាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ បានប្រទះឃើញហ្វូងសត្វខ្ទីងកំពុងរកស៊ីនៅលើវាស្មៅ។ សត្វខ្ទីងចំនួន៥ក្បាល បានបង្ហាញខ្លួនដើរកស៊ីស្មៅខ្ចីលើខ្នងភ្នំត្រង់ចំនុចភ្នំរូងខ្លា

ផ្លូវឆ្ពោះទៅតំបន់ភ្នំវាលធំ ក្នុងភូមិផាយ៉ាង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ។ យោងតាមការឱ្យដឹងពី លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តរតនៈគិរី អ្នកទេសចរផ្សងព្រេង

សំដែងសេចក្តីរំភើប និងការសប្បាយរីរាយ នៅពេលបានឃើញហ្វូងសត្វកម្រទាំងនេះ។ សូមបញ្ជាក់ថា ជាធម្មតានៅជុំវិញនិងលើខ្នងភ្នំវាលធំ មានវត្តមានសត្វព្រៃនៅទៅនោះដូចជា ប្រើស ជ្រូកព្រៃ កាំប្រម៉ា ទោច ឈ្លូស ខ្លាឃ្មំ និងឆ្កែព្រៃសត្វស្លាបដូចជាកេងកងធំ ខ្លែង និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply