បើទោះបីជាចំណងជាប្តីប្រពន្ធបានកា ត់ផ្តាច់គ្នាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកនាង ប៉ែន សុផានី ហាក់មិនបានកា ត់ផ្តាច់មនោសញ្ចេតនារវាងកូននិងអតីតស្វាមីគឺលោក ហ្សូណូ នោះឡើយ។
បើទោះជា រឿងរ៉ាវ បែកបាក់រវាង លោកហ្សូណូ និង ចាន់ សុផានី មានការឃ្លាតឆ្ងាយបែបណា ក៏មហាជននៅ តែតាមដានជាប់រហូត។ ពេលនេះ នៅមានតម្រុយថ្មីៗខ្លះ ដែលបាន ប៉ះមកលើអតីតគូស្នេហ៍១គូនេះ។ ស្របពេល លោកហ្សូណូ ក៏នៅតែជា តារាសិល្បៈ មហាជន គាំទ្រ ហើយជោគជ័យការងារ និងថែមទាំងមានហាងខោអាវមួយ យ៉ាងធំក្បែរផ្សារទួលទំពូងផងនោះ។
តារាចម្រៀង ហ្សូណូ និងអតីតពិធីការិនី ចាន់ សុផានី គឺជាភរិយា ស្វាមី និងគ្នា តែ ចំណងស្នេហាមួយនេះ បានចែកផ្លូវគ្នាដើរជា ច្រើនឆ្នាំមកហើយ។ ជាថ្មីម្តងទៀត មានការទម្លាយ រឿងរ៉ាវថ្មីៗ ដែល មានការជជីកសួរនាំ បញ្ហា ស្នេហា របស់ពួកគេ ដែលក្លាយ ជារឿងមួយចាប់អារម្មណ៍។
អ្នកនាង ចាន់ សុផានី បានលើកឡើងថា អតីតឪពុក កូនស្រី របស់នាង មិនបានជួបនាង និងកូន យូរឆ្នាំមកហើយ តាំងពីបែកផ្លូវគ្នា ឆ្នាំ២០១៤ មក។ អ្នកនាង សុផានី ដែល ចិញ្ចឹមកូនស្រីឈានវ័យ ១១ ឆ្នាំ ទៅហើយនោះ បានអះអាងទៀតថា ផ្លូវបំបែក របស់នាង គឺសូមមិននិយាយអ្វីពាក់ព័ន្ធ នឹងគាត់ទៀត។
ផ្ទុយទៅវិញ កូនស្រី របស់ហ្សូណូ បានអះអាងផ្សេងថា រូបនាងជាកូន ឧស្សាហ៍ជួបប៉ា ច្រើនដងដោយថែមទាំង បានប្រាក់កាក់ខ្លះពី ប៉ាប៉ា ថែមទៀត។ យ៉ាងណាមិញ អ្នកនាង ចាន់ សុផានី នៅតែលើកបញ្ជាក់ថា នាងតែងតែ ប្រាប់កូនថា នៅមានប៉ា ដូចគេឯងព្រោះ ពេលទៅសាលា មានមិត្តសួរ។
ទោះជាបែបណានាងសង្ឃឹមថា កូនស្រីកាន់តែធំពេញរូបរាង និងយល់បញ្ហាដែលបានកើតឡើងរវាងនិងនិងលោក ហ្សូ ណូ ដោយសារអ្វី។ រហូតមកទល់ពេលនេះ ជីវិតសិល្បៈរបស់ ចាន់ សុផានី បានបិទ បញ្ចប់ ដោយមិនទាន់ឃើញនាង មកសម្តែងវិញឡើយ។ អ្នកនាង នៅ មិនទាន់ឃើញ មានគូស្រករ ក្រោយនោះឡើយ នៅតែជាប់ឈ្មោះ មេម៉ាយច្រើនឆ្នាំ។ចំពោះ កូនស្រីវិញ ពេញចិត្តក្នុង ការងារសិល្បៈ ដូចប៉ាម៉ាក់ដែរ ។ ពិសេសផ្នែករបាំគឺ នាងតូចស្រឡាញ់ជាងគេ ហើយ សុផានី ក៏ជំរុញ ដែរ ប្រសិនបើកូនស្រីពេញចិត្តលើ សិល្បៈពិតប្រាកដមែន។ ឯលោក ហ្សូណូ នៅតែច្បាម សិល្បៈទាំងចម្រៀង និងការថតភាពយន្ត ជាច្រើនផងដែរ៕
