ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយចំពោះការប្រតិកម្ម ក៏ដូចជារិះគន់ជាខ្លាំងចំពោះបទចម្រៀងមួយបទមានចំណងជើងថា“អ្នកព្រៃវែងអាក្រក់ត្រង់ណា” ដែលជាស្នាដៃនិពន្ធ ច្រៀង និងដឹកនាំផលិតដោយលោក សយ រតនា ក្នុងផលិតកម្មមរតកមេឌៀ។
ជាក់ស្តែង សូមជម្រាបថា ក្នុងអត្ថន័យ MV បទចម្រៀង “អ្នកព្រៃវែងអាក្រក់ត្រង់ណា” គឺបានបង្ហាញអំពីការបន្ទាបបង្អាប់ បង្កឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ធ្វើឲ្យមហាជនបានការមិនពេញចិត្តសូម្បីតែរដ្ឋបាលខេត្តព្រៃវែងក៏បានចេញលិខិតស្នើ ឲ្យក្រសួងធ្វើចំណាត់វិធានការតាមផ្លូវច្បាប់ចំពោះផលិតកម្មខាងលើផងដែរ។
ដោយឡែក នាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ បេីយោងតាមរយៈគេហទំព័រផេកហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា៖«សន្និសីទកាសែតនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្អូនទាំងពីរជាម្ចាស់ផលិតកម្ម និងម្ចាស់បទ អ្នកព្រៃវែងអាក្រក់ត្រង់ណា?ចេញមុខសុំទោសជាសាធារណៈ»។
យ៉ាងណាមិញ លោក សយ រតនា តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន តារាញូស៍ បានប្រាប់អំពីមូលហេតុដែលលោកនិពន្ធបទនេះឡេីងមកគឺមិនមានបំណងចង់មេីលងាយចំពោះអ្នកខេត្តព្រៃវែងនោះទេ ផ្ទុយទៅវិញគ្រាន់តែចង់ដាស់តឿនទៅដល់បុគ្គលមួយចំនួនតូចឈប់មានទស្សនៈបែបនេះបន្តទៅទៀត ខណៈដែលលោកផ្ទាល់ក៏ជាអ្នកខេត្តព្រៃវែងផងដែរនោះ។សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ហ្វេសប៊ុក
សូមទស្សនាវីដេអូខាងក្រោមនេះ